ខឹងណាស់! Owen ថា លោកមិនពេញចិត្តចរិតកីឡាករ Liverpool រូបនេះសោះ

//s9.kh1.co/79/798034ebdace93727bbcf46ef1008f91cc05985f.jpg
កីទ្បា

 ១៥-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Michael Owen មិនពេញចិត្តចំពោះអាកប្បកិរិយារបស់ Sadio Mane

អង់គ្លេស៖ លោក Michael Owen បានចេញមុខរិះគន់ចំពោះអាកប្បកិរិយារបស់ Sadio Mane ដែលបានធ្វើដាក់លោក Jurgen Klopp ដោយបានចាត់ទុកថាជាការខ្វះសីលធម៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Michael Owen
  លោក Michael Owen

ជាការពិតណាស់ ក្នុងជ័យជម្នះ ៤ទល់នឹង២​ លើ Manchester United កាលពីយប់មិញនេះ គឺ លោក Klopp ពុំបានដាក់ Sadio Mane ឲ្យលេងជាជម្រើសដំបូងដូចសព្វរាល់ដងឡើយ ពោល រូបគេត្រូវបានប្តូរចូលឲ្យលេងក្នុងនាទីទី៧៤ជំនួសកីឡាករ Diego Jota។ ក្រោយបញ្ចប់ការប្រកួត លោក Klopp បានដើរចាប់ដៃកូនក្រុមរបស់ខ្លួននៅលើទីលាន ប៉ុន្តែ ស្រាប់តែ Mane បានក្រវីក្បាល បដិសេធមិនចាប់ដៃហាក់ដូចជាបង្ហាញកាយវិការមិនសប្បាយចិត្តជាមួយលោក Klopp។

លោក Jurgen Klopp និង Sadio Mane
លោក Jurgen Klopp និង Sadio Mane

លោក Owen បាននិយាយថា៖

អ្នកមិនអាចធ្វើបែបនេះទៅកាន់អ្នកចាត់ការក្រុមបានឡើយ។ វាជាកាយវិការដែលខ្វះសីលធម៍ ហើយ វាជារូបភាពមិនល្អទៅកាន់អ្នកគាំទ្រ និង មិត្តរួមក្រុមរបស់គេ។ សូមកុំភ្លេចថា Mane មិនបានលេង ហើយ បីនាក់ទៀតដែលបានលេងដូចជា Diego Jota, Mohamed Salah និង Roberto Firmino សុទ្ធតែអាចរកគ្រាប់បាល់បាន៕

លោក Michael Owen
កីឡាករ Sadio Mane
កីឡាករ Sadio Mane

ប្រភពmetro

      Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប          

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T