ពិសេសណាស់! Hat-Trick របស់ Torres យប់មិញធ្វើឲ្យគេបំបែកកំណត់ត្រារបស់ Messi តាំងពី១១ឆ្នាំមុន

//s9.kh1.co/97/973465b13a56774359e317224031177cf1662056.jpg
កីទ្បា

 ១៥-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Torres បានបំបែកកំណត់ត្រារបស់ Messi ក្រោមការដឹកនាំរបស់ Pep

អង់គ្លេស៖ កាលពីយប់ថ្ងៃទី១៥ ខែឧសភា កន្លងទៅនេះ ក្លិប Manchester City បានធ្វើដំណើរទៅប្រកួតជាមួយ New Castle ក្នុងក្របខណ្ឌ Premier League នៅឯកីឡដ្ឋាន St. James' Park ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Man City
កីឡាករ Man City

ក្នុងនោះដែរ ក្រុមរបស់លោកគ្រូ Pep Guardiola បានយកឈ្នះម្ចាស់ផ្ទះ ៤ ទល់នឹង ៣ ដែល ៤គ្រាប់នេះរកបានដោយ ខ្សែការពារ Joao Cancelo នៅនាទីទី៣៩ មុននឹង Ferran Torres រកបាន៣គ្រាប់ម្នាក់ឯងនៅនាទីទី ៤២,៦៤ និង ៦៦ ខណៈ New Castle រកបានដោយ Krafth នៅនាទីទី ២៥ តាមដោយ ការស៊ុតប៉េណាល់ទីរបស់ Joelinton នៅនាទីទី៤៥+៦ និង Joe Willock នៅនាទីទី ៦២ ។

ខ្សែប្រយុទ្ធ Ferran Torres
ខ្សែប្រយុទ្ធ Ferran Torres
ខ្សែប្រយុទ្ធ Ferran Torres
ខ្សែប្រយុទ្ធ Ferran Torres

យ៉ាងណាមិញអ្វីដែលពិសេសគឺ ខ្សែប្រយុទ្ធ Ferran Torres បានបំបែកកំណត់ត្រារបស់ Lionel Messi ក្លាយជាកីឡាករវ័យក្មេងបំផុតដែលរកបាន Hat-Trick ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Pep Guardiola ដោយគិតលើការប្រកួតក្នុងលីគ។

ខ្សែប្រយុទ្ធ Ferran Torres
ខ្សែប្រយុទ្ធ Ferran Torres
ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

Messi មានអាយុ២២ឆ្នាំនិង២០០ថ្ងៃ នៅពេលគេរកបាន Hat-Trick ក្នុងការប្រកួតទល់នឹង Tenerife កាលពីឆ្នាំ២០១០ ដែលកាលណោះគេលេងក្រោមការដឹកនាំរបស់ Pep ។

ខ្សែប្រយុទ្ធ Lionel Messi ក្នុងការប្រកួតទល់នឹង Tenerife
ខ្សែប្រយុទ្ធ Lionel Messi ក្នុងការប្រកួតទល់នឹង Tenerife

១១ឆ្នាំក្រោយមក Torres ដែលអាយុត្រឹមតែ ២១ឆ្នាំនិង ៧៥ ថ្ងៃបានក្លាយជាកីឡាករក្មេងជាងគេបំផុតដែលរកបាន Hat-Trick ក្រោមការដឹកនាំរបស់ Pep វិញ។

ខ្សែប្រយុទ្ធ Ferran Torres
ខ្សែប្រយុទ្ធ Ferran Torres

គួរបញ្ជាក់ផងដែរថា Ferran Torres បានស៊ុតបញ្ចូលទីចំនួន១២គ្រាប់ហើយសម្រាប់ Manchester City នៅរដូវកាលនេះដែលក្នុងនោះ ៥គ្រាប់កើតចេញពីការប្រកួតទាំង៥ចុងក្រោយរបស់គេ ហើយនេះជា Hat- Trick លើកទី២របស់គេហើយនៅរដូវកាលនេះដោយលើកទី១គឺ Torres រកបានក្នុងការប្រកួតនៅ Nations League ទល់នឹង អាល្លឺម៉ង់ ផងដែរ៕

ខ្សែប្រយុទ្ធ Ferran Torres
ខ្សែប្រយុទ្ធ Ferran Torres

ប្រភពgoal

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T