ភ្នាក់ងាររបស់ Ronaldo ចេញមុខបកស្រាយរឿងវិលត្រឡប់ទៅលេងនៅក្លិបចាស់វិញ

//s9.kh1.co/cf/cfcca046c3a2332529376e4216ff49780373823e.jpg
កីទ្បា

 ១៥-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Mendes បង្ហើបថា Ronaldo មិនផ្ទេរទៅ Sporting នាពេលនេះទេ

អឺរ៉ុប៖ ថ្មីៗនេះ ព័ត៌មានចចាមអារ៉ាមជាច្រើនបានផ្ទុះឡើងថាកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នឹងចាកចេញពីក្លិបសេះបង្កង់ Juventus ដើម្បីវិលត្រឡប់ទៅលេងនៅក្លិប Sporting Lisbon វិញប៉ុន្តែលោក Jorge Mendes ដែលជាភ្នាក់ងាររបស់ Ronaldo បានចេញមុខបដិសេធថាព័ត៌មាននោះមិនមែនជាការពិតឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធ Cristiano Ronaldo 

អនាគតរបស់កីឡាករវ័យ៣៦ឆ្នាំរូបនេះជាមួយ Juventus មានភាពស្រពេចស្រពិលណាស់ ខណៈកុងត្រារបស់ Ronaldo នៅសល់តែ១២ខែទៀតប៉ុណ្ណោះ ម្យ៉ាងទៀតម្ដាយរបស់គេគឺលោកស្រី Dolores Aveiro បានជះសាំងទៅលើភ្លើងដោយអះអាងថារូបគាត់នឹងព្យាយាមបញ្ចុះបញ្ចូលកូនប្រុសឲ្យផ្ទេរទៅ Sporting Lisbon វិញ។

ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធ Cristiano Ronaldo 

ប៉ុន្តែអ្នកស្រីមិនអាចបញ្ចុះបញ្ចូល Cristiano Ronaldo បានឡើយ បើទោះបីជាកំពូលខ្សែប្រយុទ្ធរូបនេះធ្លាប់និយាយថាគេចង់បញ្ចប់អាជីពជាកីឡាករបាល់ទាត់នៅ Sporting Lisbon ក៏ដោយ។

ខ្សែប្រយុទ្ធ Cristiano Ronaldo កាលលេងនៅ Sporting Lisbon
ខ្សែប្រយុទ្ធ Cristiano Ronaldo កាលលេងនៅ Sporting Lisbon

ថ្លែងទាក់ទងនឹងព័ត៌មានចចាមអារ៉ាមនេះ លោក Jorge Mendes បានប្រាប់ Record ថា៖

Cristiano ពិតជាមានមោទកភាពដែលបានឈ្នះពានជាមួយ Sporting ប៉ុន្តែនៅខណៈពេលនេះ គេគ្មានគម្រោងបន្តអាជីពរបស់គេនៅព័រទុយកាល់ឡើយ។

លោក Jorge Mendes
លោក Jorge Mendes
លោក Jorge Mendes

គួររម្លឹកផងដែរថា ខ្សែប្រយុទ្ធ Cristiano Ronaldo ធ្លាប់លេងឲ្យ Sporting Lisbon កាលពីឆ្នាំ២០០២ ដោយមុនដំបូងគេលេងឲ្យុឈុតយុវជនបន្ទាប់មកទើបបានលេងនៅឈុតធំប៉ុន្តែនៅឆ្នាំ២០០៣ គេក៏ចាកចេញនិងផ្ទេរមក Manchester United ៕

ខ្សែប្រយុទ្ធ Cristiano Ronaldo កាលលេងនៅ Sporting Lisbon
ខ្សែប្រយុទ្ធ Cristiano Ronaldo កាលលេងនៅ Sporting Lisbon

ប្រភពgoal

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T