ជាតិណាស់! មកមើលគ្រាប់បាល់ ផាយកែងលើអាកាសរបស់ Torres យប់មិញមិនសរសើរមិនបាន (មានវីដេអូ)

//s9.kh1.co/b9/b94891229c6af1b73cc3199e9998874ae3b66e09.jpg
កីទ្បា

 ១៥-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

កីឡាករ Ferran Torres ទាត់បញ្ចូលទីបានបីគ្រាប់ក្នុងការប្រកួតយប់មិញ

អង់គ្លេស៖ ខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Ferran Torres បានបង្ហាញការលេងដ៏អស្ចារ្យក្នុងការប្រកួតទល់នឹង​ Newcastle United កាលពីយប់មិញនេះក្នុងក្របខណ្ឌ Premier League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Ferran Torres
កីឡាករ Ferran Torres

ជាការពិតណាស់ ក្នុងវគ្គទី១​ Newcastle បានបើកការនាំមុខមុនទៅលើ ម្ចាស់ពានរង្វាន់ Premier League រដូវកាលនេះតាំងពីនាទីទី២៥ ដោយកីឡាករ Emil Krafth ប៉ុន្តែការនាំមុខបានត្រឹមតែ១៤នាទីប៉ុណ្ណោះបន្ទាប់ពីកីឡាករ Joao Cancelo រកគ្រាប់បាល់តាមស្មើមកវិញ។ រំលងបានតែបួននាទីប៉ុណ្ណោះ Torres ក៏បានស៊ុតបញ្ចូលទីផាយកែងនៅលើអាកាសយ៉ាងស្អាតក្រោយទទួលបានការលើកបាល់ពីកីឡាករ llkay Gundogan។ មិនអស់ត្រឹមប៉ុណ្ណឹងឡើយ គឺ នាទីទី៤៥+៦ ទៅហើយកីឡាករ Joelinton បានស៊ុតបាល់ប៉េណាល់ទីដើម្បីវាយបកតាមស្មើ Man City វិញ។

កីឡាករ Ferran Torres
កីឡាករ Ferran Torres

លុះឈានចូលវគ្គទី២ Newcastle នៅតែមានសំណាងក្នុងការនាំមុខជាថ្មីម្តងទៀតតារយៈការរកគ្រាប់បាល់របស់ Joe Willock នៅនាទីទី៦២។ យ៉ាងណាក្តី អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺ Torres បានស៊ុតបញ្ចូលទីពីរគ្រាប់ភ្លាមៗនៅនាទីទី៦៤ និង ៦៦ ហើយ ក៏ជាគ្រាប់បាល់ Hat-Trick សម្រាប់គេ និង ជាគ្រាប់ជ័យជម្នះជួយ Man City វាយបកយកឈ្នះ Newcastle ក្នុងលទ្ធផល ៤ទល់នឹង៣៕

វីដេអូហាយឡាយការប្រកួតរវាង Newcastle United និង Manchester City

  Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប    

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T