ក្លិបជប៉ុន Osaka អនុញ្ញាតឲ្យ Dang Van Lam ទៅលេងជម្រើសជាតិ តែត្រូវបំពេញលក្ខខណ្ឌ ២ យ៉ាង

//s9.kh1.co/d2/d287f8918d5d60c7f0e591c474778bedfca10b96.jpg
កីទ្បា

 ១៤-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ក្លិបលីគកំពូលជប៉ុន Cerezo Osaka បានអនុញ្ញាតឲ្យអ្នកចាំទី Dang Van Lam ធ្វើដំណើរទៅចូលរួមជួយក្រុមជម្រើសជាតិវៀតណាម ប៉ុន្តែត្រូវពឹងផ្អែកលើលក្ខខណ្ឌ ២ យ៉ាង ដែលក្លិបបានកំណត់។

ជប៉ុន៖ ក្លិបសមាជិកនៃលីគកំពូលជប៉ុន Cerezo Osaka បានប្រកាសអនុញ្ញាតឲ្យអ្នកចាំទីដៃទី១ នៃក្រុមជម្រើសជាតិវៀតណាម Dang Van Lam ហោះទៅចូលរួមជាមួយក្រុមជម្រើសជាតិពួកគេ ប៉ុន្តែអាស្រ័យលើការបំពេញលក្ខខណ្ឌ ២ យ៉ាងជាមុនសិន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Dang Van Lam 
Dang Van Lam 

ក្រុមជម្រើសជាតិនាគមាសវៀតណាម ត្រូវមានភារកិច្ចបន្តក្នុងដំណើរជំរុះទៅកាន់ព្រឹត្តិការណ៍ FIFA World Cup 2022 ថ្នាក់តំបន់អាស៊ី ខណៈតាមកាលវិភាគថ្មីត្រូវរៀបចំប្រកួតបន្តវគ្គចែកពូលនៅឯប្រទេសអារ៉ាប់រួម។ ដោយឡែកកីឡាករអ្នកចាំទីកូនកាត់វៀតណាម-រុស្សី Dang Van Lam ក៏មានឈ្មោះក្នុងបញ្ជីរបស់គ្រូបង្វឹកជម្រើសផងដែរ។ 

លក្ខខណ្ឌ ២ យ៉ាងដែលក្លិបបានកំណត់រួមមាន ទី១ ត្រូវរង់ចាំអ៊ុតមើលការប្រកួតលីគកំពូលជប៉ុននាថ្ងៃ ២៦ ខែឧសភា ខាងមុខនេះជាមុនសិន ប្រសិនបើអ្នកចាំទី២ រូបទៀតរួមមាន Kim Jin-Hyeon និង Kenya Matsui មិនមានបញ្ហារបួសនោះទេ និងលក្ខខណ្ឌបន្ទាប់ត្រូវធ្វើដំណើរតាមជើងហោះហើរត្រង់ចេញពីប្រទេសជប៉ុន ឆ្ពោះទៅកាន់ប្រទេសអារ៉ាប់រួមផ្ទាល់តែម្តង ពោលដោយមិនចាំបាច់ឆ្លងមកប្រទេសកំណើតវៀតណាមនោះឡើយ។ 

Dang Van Lam 
Dang Van Lam 

រំលឹកឡើងវិញបន្តិចថា អ្នកចាំទីកម្ពស់ ១.៨៩ ម៉ែត្រខាងលើបានផ្ទេរចេញពីក្លិបលីគកំពូលថៃ MuangThong United ទៅកាន់ Oerezo Osaka កាលពីដើមឆ្នាំ ២០២១ នេះ ក្នុងនាមជាកីឡាករវៀតណាមដំបូងគេក្នុងប្រវត្តិសាស្ត្រលេងនៅលីគកំពូលជប៉ុន៕ 

HONG DARITH
ដារិទ្ធ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T