កុំវិភាគច្រើនអី! លោកឧកញ៉ា លី សាម៉េត បង្ហើបប៉ុណ្ណេះ ក៏ដឹងថា ខាងនោះបើកឆាក មិនសមរម្យបាត់ហើយ

//s9.kh1.co/7d/7d57722065d91d25a6c9fb3eededa6a005d9150e.jpg
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

លោកឧកញ៉ា លី សាម៉េត សុំកុំឲ្យចែករំលែក ពាក្យបណ្តឹងរបស់ លោកឧកញ៉ា ហេង សៀ បន្តទៀត ព្រោះបង្ហាញ ការមិនឲ្យតម្លៃស្ត្រីខ្មែរ

រាជធានីភ្នំពេញ ៖ ពិតណាស់ ប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងបណ្តឹង លោកឧកញ៉ា និងពិធីការិនី កក្រើកពេញបណ្តាញសង្គម មិនធម្មតាឡើយ ជាពិសេស ក៏មានវត្តមាន អ្នកមានមុខមាត់ជាច្រើន ក្នុងសង្គម ចាប់ផ្តើមចេញមតិយោបល់បន្តកន្ទុយគ្នា ឥតដាច់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែផ្ទុយទៅវិញ ក្រោយឃើញ ពាក្យបណ្តឹងលោកឧកញ៉ា ហេង សៀ រូបនេះ ត្រូវចែករំលែកម្តងហើយម្តងទៀតនោះ លោកឧកញ៉ា លី សាម៉េត ក៏បាន បញ្ចេញគំនិតមួយ មិនបង្ហាញនរណាត្រូវខុសនោះឡើយ ព្រោះប្រទេសមានច្បាប់ ទុកឲ្យច្បាប់ជា អ្នកដោះស្រាយ តែអ្វី ដែលលោកឧកញ៉ា ឃើញថា មិនសមរម្យនោះ គឺពាក្យបណ្តឹងរបស់ លោកឧកញ៉ា ហេង សៀ បង្ហាញភាពមិនឲ្យតម្លៃស្ត្រីខ្មែរ ។

គួរបញ្ជាក់ផងដែរថា លោកឧកញ៉ា លី សាម៉េត ត្រូវបាន មហាជនគាំទ្រសម្តីរបស់លោកជាខ្លាំង ដោយលោកឧកញ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា ៖

សំណេរ លោកឧកញ៉ា លី សាម៉េត
សំណេរ លោកឧកញ៉ា លី សាម៉េត
 លោកឧកញ៉ា លី សាម៉េត
 លោកឧកញ៉ា លី សាម៉េត
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T