តម្លៃខ្លួន របស់តារាល្បីៗ ពេលថតរឿងមួយភាគៗ គ្រាន់ឃើញក៏ញាក់សាច់ដែរ

//s9.kh1.co/ad/ad11f7602cb8c9642edfafd201c343285489b35c.jpg
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ហេតុតែជាតារាល្បី តារាថៃបីដួងនេះស៊ីថ្លៃរាប់ពាន់ដុល្លារក្នុងការសម្ដែងរឿងមួយវគ្គៗ។

ថៃ៖ ជាការពិតណាស់ តារាសម្ដែងលំដាប់ប្រទេសថៃ ៣ដួង ជឿជាក់ថាប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ ពីសម្រស់ដ៏ទាក់ទាញស្រស់ស្អាត និង សម្ថភាពដ៏ប៉ិនប្រសប់ បត់បែនបានគ្រប់ទម្រង់ ដែលកំពុងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អ្នកគាំទ្រ ក៏ដូចជាហ្វេនៗរបស់ពួកគេផងដែរ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកមកមើលពីតម្លៃខ្លួន របស់តារាសម្ដែង ៣ដួង រួមមាន កញ្ញា Mai Davikah នាង Kwan Usamanee និង លោក Weir Sukollawat វិញ គឺបានដឹងហើយញាក់សាច់តែម្តង ដោយគ្រាន់តែទទួលការងារសម្ដែងរឿងមួយវគ្គៗ ទទួលបានកម្រៃរាប់ពាន់ដុល្លារឯណោះ។

ចង់ដឹងច្បាស់ថា តារា៣ដួងនេះថតរឿងមួយវគ្គៗទទួលបានចំណូលប៉ុន្មាន?

សូមទស្សនារូបភាពខាងក្រោម៖

១.Weir Sukollawat

Weir Sukollawat
Weir Sukollawat

លោក ​Weir Sukollawat តាមរបាយការណ៍រកចំណូល លោកបាន ៨,០០០ដុល្លារ ក្នុងមួយវគ្គសម្រាប់ការសម្តែងក្នុងរឿង នេះដោយផ្អែកលើរបាយការណ៍កាលពីឆ្នាំមុន។

២. Mai Davikah

Mai Davikah 
Mai Davikah 

ជាមួយនឹងរបាយការណ៍ដដែលនេះ តារាសម្តែងស្រីល្បីឈ្មោះ នាង  Mai Davikah ធ្វើឱ្យនាងមានតម្លៃខ្លួន ៥,៨០០ដុល្លារ ក្នុងមួយភាគ។

៣. Kwan Usamanee

Kwan Usamanee
Kwan Usamanee

គួរបញ្ជាក់ផងដែរថា Kwan Usamanee ទទួលបានប្រាក់ចំនួន ១២៨,៦០០ ដុល្លារសម្រាប់ការសម្តែងក្នុងរឿងភាគទូរទស្សន៍ PPTV ក្នុងរឿង« Game Rak Game Payab» នេះបើយោងតាមបទសម្ភាសន៍របស់ម្តាយនាងកាលពីខែកុម្ភៈឆ្នាំ ២០២១ ។

នាងអាចរកចំណូលបាន ៨,០០០ ដុល្លារក្នុងមួយវគ្គប្រសិនបើរឿងនេះមាន ១៦ វគ្គ៕

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T