ហានិភ័យ! រកឃើញអ្នកជំងឺកូវីដ-១៩ ធ្លាប់ទៅក្រុមហ៊ុនដឹកជញ្ជូនមួយកន្លែងនេះ ហើយបានប៉ះពាល់មនុស្សថែមទៀត

//s9.kh1.co/88/887b9788ec038a6d97b8dc18ce21808dec96551f.jpg
សង្គម

 ១៤-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩​ បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ធ្លាប់ទៅក្រុមហ៊ុនដឹកជញ្ជូនមួយកន្លែងនេះ ហើយមានអ្នកប៉ះពាល់ថែមទៀត។

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩​ បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ថាធ្លាប់បានទៅសាខាក្រុមហ៊ុន ZTO​ នៅខណ្ឌដូនពេញ ដែលមានទីតាំងនៅផ្ទះលេខ២០ ​ផ្លូវលេខ៥៤ ​សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ហើយថែមទាំងបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយមនុស្សនៅទីនោះចំនួន ១៧នាក់ ខណៈក្រុមគ្រូពេទ្យមិនទាន់បានទៅយកសំណាកនៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចបានជម្រាបជូន សូមប្រជាពលដ្ឋដែលបានទៅទីតាំងខាងលើ  ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួននៅដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

ក្រុមហ៊ុន ZTO​ 
ក្រុមហ៊ុន ZTO​ 

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T