បន្ទាន់! សូមបងប្អូនធ្លាប់ទៅទីតាំងនេះ ឬធ្លាប់មានទំនាក់ទំនងជាមួយអ្នកជំងឺកូវីដ សូមទៅធ្វើតេស្តរកកូវីដ១៩ជាប្រញាប់

//s9.kh1.co/10/107241856d59e9ad51b2f13ec17483d4dc954c01.jpg
សង្គម

 ១៤-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បន្ទាន់! សូមបងប្អូនដែលធ្លាប់ទៅទីតាំងនេះ ឬធ្លាប់មានទំនាក់ទំនងជាមួយអ្នកជំងឺ សូមទៅធ្វើតេស្តរកកូវីដ១៩ជាប្រញាប់

រាជធានីភ្នំពេញ៖ យោងតាមការឱ្យដឹងពីគណកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានជនជាតិចិន ទាំង២នាក់ ត្រូវបានរកឃើញ ​វិជ្ជមាន​កូវីដ១៩ ស្នាក់សណ្ឋាគារ​​ LAVANYA Boutique Hotel ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៦ ផ្លូវលេខ ២២៨ កែង ផ្លូវលេខ ៥៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ហើយក៏មានជនជាតិខ្មែរ ជាអ្នករត់កង់បីដែលធ្លាប់បានដឹក និងប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយ ជនជាតិចិន ​ចំនួន ​២នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ ប្រសិនបើបងប្អូនដែលធ្លាប់ទៅទីតាំងខាងលើនេះ និង​ធ្លាប់មានទំនាក់ទំនងជាមួយជនជាតិចិនខាងឬ ជនជាតិខ្មែរដែលធា្លប់ពាក់ព័ន្ធ សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានរបស់ខ្លួនដោយយកចិត្តទុកដាក់រយៈពេល១៤ ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬ បានទីតាំងមានហានិភ័យនេះ ។ ហើយប្រសិនបើអ្នកមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩​​ ដែលមានទីតាំងនៅ ៖

១/.វិទ្យាល័យ​បាក់ទូក​

២/.វិទ្យាល័យ​បឹង​ត្របែក

៣​/.មណ្ឌលសុខភាពចាក់អង្រែក្រោម​

៤/.មន្ទីរ​ពេទ្យខ្មែរ-សូវៀត

៥​/.សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)

៦/.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ​

រីឯសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

ទីតាំងរកឃើញអ្នកកើតកូវីដ១៩
ទីតាំងរកឃើញអ្នកកើតកូវីដ១៩
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T