ជូនពរគ្រូ! គ្រូនៃក្លិបខ្លាំងនៅកម្ពុជារូបនេះ ដាក់គោលដៅត្រូវតែឈ្នះទាំងបីប្រកួតក្នុងខែនេះ

//s9.kh1.co/9b/9bad059271a76688c57b5df6d8d90c97b5120f66.jpg
កីទ្បា

 ១៤-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក គឹម ភក្តី ថា បឹងកេតត្រូវតែឈ្នះការប្រកួតទាំងបីនៅក្នុងខែឧសភានេះ

កម្ពុជា៖ គ្រូបង្វឹកក្លិប បឹងកេត លោក គឹម ភក្តី បានដាក់គោលដៅធ្វើយ៉ាងណាស្វែងរកឲ្យបាន ៩ពិន្ទុពេញក្នុងការប្រកួតចំនួនបីនៅក្នុងខែឧសភានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក គឹម ភក្តី
  លោក គឹម ភក្តី

ជាការពិតណាស់ ការប្រកួតក្នុងក្របខណ្ឌលីគកំពូលកម្ពុជានឹងត្រឡប់មកវិញនៅក្នុងសប្តាហ៍នេះ ហើយ ក្លិបបឹងកេត ក៏ត្រូវមានភារកិច្ចសំខាន់ផងដែរដោយត្រូវលេងតទល់នឹង ក្លិបអាសុីអឺរ៉ុប ខណៈពីរប្រកួតដំបូងរបស់ម្ចាស់ការពារតំណែងជើងឯកខាងលើទទួលរង់បរាជ័យទាំងពីរប្រកួត។ ក្រៅពីជំនួបទល់នឹងអាសុីអឺរ៉ុប ក្លិបបឹងកេត នៅសល់ការប្រកួតចំនួនពីរទៀតនៅក្នុងខែឧសភានេះដោយត្រូវធ្វើដំណើរទៅកាន់ខេត្តសៀមរាបប្រកួតជាមួយ ក្លិបអង្គរថៃហ្គឺរ និង ក្លិបសូលទីឡូអង្គរ។

ក្លិបបឹងកេត
ក្លិបបឹងកេត

លោក គឹម ភក្តី បាននិយាយថា៖

ឥលូវគឺយើងចាប់ផ្តើមការហ្វឹកហាត់ឡើងវិញ ហើយយើងក៏មានពេលច្រើនគួរសមដែរ សម្រាប់ការប្រមូលកម្លាំង ស្មារតីមកវិញ និងសង្ឃឹមថាកីឡាករទាំងអស់ ធ្វើបានល្អក្នុងការប្រកួតខាងមុខ។ ទិសដៅយើងគឺ ដាច់ខាតត្រូវតែឈ្នះការប្រកួតទាំងនេះ នេះជាអ្វីដែលយើងត្រូវធ្វើ ហើយយើងនឹងជំនះគ្រប់ស្ថានភាពទាំងអស់ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព៕

លោក គឹម ភក្តី
  លោក គឹម ភក្តី
  លោក គឹម ភក្តី

ប្រភពBoeung Ket Football Club

  Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប      

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T