Sandara Park អតីតសមាជិកក្រុម 2NE1 សម្រេចចិត្តចាក​ចេញ​ពី​ផលិតកម្មហើយ

//s9.kh1.co/42/42e1f1fe317af965d561bfe456b83b62e7867c75.jpg
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀងស្រី Sandara Park អាយុ៣៦ឆ្នាំ ដែលធ្លាប់ជាអតីតសមាជិករបស់ក្រុមនារីដ៏ល្បី​ល្បាញ​ 2NE1 ដែលមហាជន​តែងតែកោតសរសើរ

កូរ៉េខាងត្បូង៖ តារាចម្រៀងស្រី Sandara Park អាយុ៣៦ឆ្នាំ ដែលធ្លាប់ជាអតីតសមាជិករបស់ក្រុមនារីដ៏ល្បី​ល្បាញ​ 2NE1 ដែលមហាជនតែងតែកោតសរសើរពីសម្រស់មិនចេះចាស់របស់នាងនោះ ឥលូវនេះ Sandara Park បានសម្រេចចិត្តចាកចេញពីផលិតកម្មរបស់នាងហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sandara Park
Sandara Park

យោងតាមសេចក្តីរាយការណ៍របស់ផលិតកម្ម YG បានឲ្យដឹងមកថា Sandara បានសម្រេចចិត្តចាកចេញ​ពីផលិតកម្ម YG ជាផ្លូវការហើយ បន្ទាប់ពីចំណាយពេលអស់រយៈពេល១៧ឆ្នាំ ជាសមាជិក 2NE1 ក៏ដូចជាផ្នែក​មួយរបស់ YG ផងដែរ។ 

គួរបញ្ជាក់ផងដែរថា មូលហេតុដែល Sandara សម្រេចចិត្តចាកចេញពីផលិតកម្ម គឺដោយសារនាង​មិនចង់​បន្ត​កុងត្រាជាមួយខាងផលិតកម្មបន្តទៀត ហើយខាងផលិតកម្ម YG ក៏បានបង្ហាញនូវក្តីអំណរអរគុណដល់ Sandara Park រាល់ពេលវេលាដែលនាងបានរស់នៅក្រោមដំបូលផលិតកម្ម YG។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ពួកយើង​នូវតែគោរពនូវការសម្រេចចិត្តរបស់ Sandara Park ក្នុងរឿងមួយនេះដែរ៕

Sandara Park
Sandara Park
Sandara Park
Sandara Park
Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T