ត្រៀមប៉ះវិសាខា! មកស្តាប់ចំណាប់អារម្មណ៍របស់ ប្រាក់ មុន្នីឧត្តម ក្រោយបានហាត់ជុំគ្នាឡើងវិញ (មានវីដេអូ)

//s9.kh1.co/12/125e721781069c6595486691d97f951ec91537f7.jpg
កីទ្បា

 ១៤-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

កីឡាករ ប្រាក់ មុន្នីឧត្តម ថា ខ្លួន និង មិត្តរួមក្រុមប្រឹងប្រែងខ្លាំងណាស់នៅពេលបានហាត់ជុំគ្នាវិញ

កម្ពុជា៖ ខ្សែបម្រើប្រយុទ្ធក្លិប ព្រះខ័នរាជស្វាយរៀង កីឡាករ ប្រាក់ មុន្នីឧត្តម បានបង្ហាញពីអារម្មណ៍សប្បាយរីករាយបន្ទាប់ពីអាចវិលត្រឡប់មកទីលានហ្វឹកហាត់ជុំគ្នាជាមួយមិត្តរួមក្រុមឡើងវិញក្រោយស្ថានភាពមេរោគកូវីដ-១៩ ធូរស្រាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ប្រាក់ មុន្នីឧត្តម និង មិត្តរួមក្រុម
កីឡាករ ប្រាក់ មុន្នីឧត្តម និង មិត្តរួមក្រុម

ជាការពិតណាស់ លីគកំពូលកម្ពុជា នឹងវិលត្រឡប់មកធ្វើការប្រកួតប្រជែងឡើងវិញនៅក្នុងសប្តាហ៍នេះបន្ទាប់ពីផ្អាកអស់រយៈពេលជាងមួយខែ ហើយ ក្លិបនីមួយៗបានចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ផងដែរ។ យ៉ាងនាក្តី សម្រាប់ព្រះខ័នរាជ ក្នុងសប្តាហ៍នេះពុំមានការប្រកួតឡើយ ដោយពួកគេត្រូវរង់ចាំរហូតដល់ថ្ងៃទី២២សប្តាហ៍ក្រោយដែលជាជំនួបដ៏សំខាន់ទល់នឹងក្លិបវិសាខា។

ក្លិបព្រះខ័នរាជស្វាយរៀង
ក្លិបព្រះខ័នរាជស្វាយរៀង

ប្រាក់ មុន្នីឧត្តម បាននិយាយថា

ខ្ញុំមានអារម្មណ៍រីករាយណាស់ដែលបានវិលត្រឡប់មកហ្វឹកហាត់ជុំគ្នាឡើងវិញ។ ខ្ញុំបានសង្កេតឃើញថាមិត្តរួមក្រុមបានប្រឹងប្រែងខ្លាំងមែនទែនពីព្រោះក្នុងអំឡុងពេលបិទខ្ទប់ គឺ ពួកយើងពុំសូវបានហ្វឹកហាត់ជុំគ្នាឡើយក្នុងរយៈពេលយូរ។ នៅពេលត្រឡប់មកវិញនេះ ពួកយើងនឹងព្យាយាមផ្តោតអារម្មណ៍លើការហ្វឹកហាត់លើទម្រង់លេងដែលលោកគ្រូបានរៀបចំ៕

  កីឡាករ ប្រាក់ មុន្នីឧត្តម

   Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប        

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T