ឈ្នះពានក៏មិននៅដែរ! គ្រូបង្វឹកឆ្នើមនៅ LaLiga រូបនេះ នឹងចាកចេញពីក្លិបពេលចប់រដូវកាល

//s9.kh1.co/f3/f37680052539858d55f3278e5ad4d5160b938447.jpeg
កីទ្បា

 ១៤-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Zidane នឹងចែកផ្លូវជាមួយ Real Madrid នៅដំណាច់រដូវកាលនេះ

អេស្ប៉ាញ៖ លោកគ្រូបង្វឹក Zinedine Zidane នៃក្លិបអធិរាជស Real Madrid នឹងចាកចេញពីក្លិបនៅដំណាច់រដូវកាលនេះបើទោះបីជាលោកគ្រូដឹកនាំឲ្យក្រុមឈ្នះពាន LaLiga ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Zinedine Zidane
លោកគ្រូបង្វឹក Zinedine Zidane

គ្រូបង្វឹកវ័យ៤៨ឆ្នាំរូបនេះធ្លាប់ដឹកនាំឲ្យReal Madrid លើកពាន La Liga ២ដងនិង Champions League ៣ដងដោយចំណាយពេលសរុបប្រមាណ ៤ឆ្នាំដោយគិតតាំងពីការដឹកនាំក្រុមឈុតធំលើកទី១កាលពីឆ្នាំ២០១៦ ដល់ ២០១៨ និង ពី ២០១៩ មកដល់បច្ចុប្បន្ន។

លោកគ្រូបង្វឹក Zinedine Zidane
លោកគ្រូបង្វឹក Zinedine Zidane

យ៉ាងណាមិញយោងតាមការរាយការណ៍ Zidane មិនមានគម្រោងស្នាក់នៅទឹកដី Santiago Bernabeu បន្តឡើយ ខណៈដែលថ្មីៗនេះលេចឮពាក្យចចាមអារ៉ាមថាលោកគ្រូអាចនឹងទៅដឹកនាំនៅ Juventus ឬ ក្រុមជម្រើសជាតិបារាំងផងដែរ។

លោកគ្រូបង្វឹក Zinedine Zidane
លោកគ្រូបង្វឹក Zinedine Zidane

ប្រធានក្លិប Florentino Perez អាចនឹងឲ្យលោកគ្រូ Raul ដែលពេលនេះកំពុងដឹកនាំក្រុមឈុត B របស់ Real Madrid ឲ្យឡើងមកដឹកនាំក្រុមឈុតធំតែ Max Allegri ក៏អាចនឹងក្លាយជាបេក្ខភាពប្រជែងតំណែងគ្រូបង្វឹកថ្មីផងដែរ។

លោកគ្រូបង្វឹក Raul
លោកគ្រូបង្វឹក Raul
លោកគ្រូបង្វឹក Max Allegri
លោកគ្រូបង្វឹក Max Allegri

Zidane គិតថា Perez មិនបានកាន់ជើងលោកគ្រូទៀតទេ ហើយការឈ្នះពាន La Liga លើកទី៣នេះក៏មើលទៅជិតនឹងអស់ឱកាស ស្របពេលដែលពេលនេះ ផ្ទុះពាក្យចចាមអារ៉ាមថាគ្រូក៏មានទំនាស់ជាមួយកីឡាករក្នុងក្រុម ដូចជាខ្សែការពារ Marcelo ជាដើមដោយគេមិនពេញចិត្តដែល Zidane រិះគន់កីឡាករខ្លាំងៗពេកនៅកំលុងពេលហ្វឹកហាត់៕

ខ្សែការពារ Marcelo និងលោកគ្រូបង្វឹក Zinedine Zidane
ខ្សែការពារ Marcelo និងលោកគ្រូបង្វឹក Zinedine Zidane

ប្រភពdailymail

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T