តើអ្វីទៅជា BTS LAW? BTS បង្ហាញពីការចូលបម្រើកងទ័ព និងគម្រោងអនាគតជាមួយគ្នា

//s9.kh1.co/5a/5ada4efec3d3cdd367b9c65c782ad47285b9cb76.jpeg
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តើអ្វីទៅជា BTS LAW? BTS បង្ហាញពីការចូលបម្រើកងទ័ព និងគម្រោងអនាគតជាមួយគ្នា

កូរ៉េខាងត្បូង៖ នៅក្នុងការសម្ភាសន៍របស់ទស្សនាវដ្ដី Rolling Stone, BTS បាននិយាយពីរឿងជាច្រើនពាក់ព័ន្ធនឹងគំនិតរបស់គាត់លើការរើសអើងពូជន៍សាសន៍ និង ទំនាក់ទំនងស្នេហាផងដែរ។ ប៉ុន្តែអ្វីដែលកាន់តែពិសេសនោះគឺពួកគាត់បាននិយាយអំពីកាតព្វកិច្ចនៅក្នុងការបម្រើកងទ័ព និងគំរោងអនាគតជាក្រុមតែមួយបន្ទាប់ពីរួចពីកាតព្វកិច្ចជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងប្រធានបទនេះគឺ Jin, V និង Jimin បានលើកពីគំនិតរបស់ពួកគេឡើងមក។

ក្រុម BTS
ក្រុម BTS

ច្បាប់មួយនៅប្រទេសកូរ៉េខាងត្បូងគឺ បុរសទាំងអស់គឺមានកាតព្វកិច្ចចូលបម្រើកងទ័ពរយៈពេល ២ ឆ្នាំ​ នៅពេលដែលពួកគេឈានចូលដល់អាយុ ២៨ ឆ្នាំ។ ប៉ុន្តែសម្រាប់កីឡាករដែលធ្លាប់បានឈ្នះមេដាយមាសឲ្យប្រទេសនោះគឺនឹងមានការលើកលែងមិនបាច់ឲ្យបំពេញកាតព្វកិច្ចមួយនេះឡើយ ព្រោះការចូលចម្រើកងទ័ព ២ ឆ្នាំ អាចនឹងធ្វើឲ្យអាក់ខាននូវសកម្មភាពរបស់ពួកគេដែលនាំចំណូលចូលជាតិ។ តើអាចមានករណីលើកលែងបែបនេះចំពោះក្រុមចម្រៀងដែរឬទេ បើសិនជាពួកគេក៏ជាអ្នកនាំចំណូលចូលប្រទេសជាតិច្រើនដែរ?

នៅខែធ្នូ ឆ្នាំ ២០២០ ចំពេលដែល Jin​ គ្រប់អាំយុ ២៨ ឆ្នាំល្មម ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ របស់ប្រទេសកូរ៉េខាងត្បូង បានចេញច្បាប់មួយមានឈ្មោះថា "BTS LAW" ដែលជាច្បាប់សម្រាប់អ្នកចម្រៀងបុរសទាំងអស់ ថា បើសិនជាពួកគេទទួលបានមេដាយមាសពីរាជរដ្ឋាភិបាលកូរ៉េខាងត្បូង ព្រោះតែការងារជាសិល្បកររបស់ពួកគេមានឥទ្ធិលពលនិងនាំចំណូលចូលជាតិយ៉ាងខ្លាំងនោះ ពួកគេនឹងទទួលបានការពន្យាពេលរយៈពេល ២ ឆ្នាំ ហើយនឹងចូលបំពេញកាតព្វកិច្ចនៅអាយុ ៣០ ឆ្នាំវិញ។ នេះហើយជាមូលហេតុដែល Jin មិនបានចូលបម្រើកងទ័ពនៅឆ្នាំ ២០២០។

 Jin​
 Jin​

អ្នកសារព័ត៌មានបានសួរទៅកាន់ Jin ថា "តើលោកមានអារម្មណ៍យ៉ាងណាដែរបន្ទាប់ពីទទួលបានការពន្យាពេល ២​ ឆ្នាំ?"

Jin ក៏បានឆ្លើយតបថា "ខ្ញុំគិតថាប្រទេសរបស់ខ្ញុំហាក់បីដូចជាបានប្រាប់ខ្ញុំថា ខ្ញុំកំពុងធ្វើការងារដ៏ល្អមួយ ដូច្នេះទើបគេទុកពេលឲ្យខ្ញុំបន្តិចទៀត"។

គាត់ក៏បានបន្ថែមទៀតថា គាត់នឹងព្យាយាមធ្វើការឲ្យបានច្រើននិងល្អថែមទៀតមុននឹងដល់ពេលដែលគាត់ត្រូវបំពេញកាត្វកិច្ចជាតិ ព្រោះការបម្រើកងទ័ពគឺជាកាតព្វកិច្ចដ៏សំខាន់បំផុតក្នុងប្រទេសរបស់គាត់។

តើគាត់នឹងគិតយ៉ាងណាពេលដែលត្រូវឃ្លាតឆ្ងាយពីសមាជិកប្អូនៗទាំង ៦ នាក់ មួយរយៈនៅពេលខាងមុខ?

"ខ្ញុំគ្មានការសង្ស័យទេថាប្អូនៗរបស់ខ្ញុំនឹងធ្វើការសម្រេចចិត្តដ៏ល្អមួយក្នុងការងាររបស់ពួកគេពេលខ្ញុំមិននៅ។ ខ្ញុំគ្មានសិទ្ធនិយាយអីពីការសម្រេចចិត្តរបស់ពួកគេនៅពេលអនាគត ។ ពិតណាស់ថាខ្ញុំនឹងពិបាកចិត្តពេលដែលត្រូវបែកពីពួកគេមួយរយៈ តែខ្ញុំនឹងផ្ដល់កម្លាំងចិត្តដល់ពួកគេពីចម្ងាយ។"

Jin ក្រុម BTS
Jin 
Jin 

មិនខុសពី JIn ដែរ, V ក៏បានបង្ហាញពីភាពជឿជាក់ថា សមាជិកនីំមួយៗនឹងបំពេញកាតព្វកិច្ចបានយ៉ាងល្អ ហើយក៏មានសង្ឃឹមថា ARMY នឹងមិនទៅណាចោលពួកគាត់ដែរ។

V 

ពិតណាស់ថាពេលនោះមកដល់ ពួកយើងប្រាកដជាចង់ឃើញ ARMY ខ្លាំងដូចឥលូវនេះដែរ។ ខ្ញុំជឿជាក់ថាពួកយើងនឹងបំពេញកាតព្វកិច្ចល្អនិងមានសុវត្ថភាព នោះយើងនឹងឆាប់បានត្រឡប់មកជួប ARMY វិញ។ សម្រាប់ការបម្រើកងទ័ពនេះ ហើយថាតើវានឹងកើតឡើងនៅពេលណាឲ្យប្រាកដ​ គឺពួកយើងមិនច្បាស់នៅឡើយ ដោយសារមិនទាន់មានការពិភាក្សាគ្នា។ ប៉ុន្តែខ្ញុំជឿជាក់ថាគ្រប់យ៉ាងនឹងប្រព្រឹត្តិទៅដោយរលូន។

V ក្រុម BTS
 Jimin 
 Jimin 

លើសពីនេះទៅទៀត Jimin ដែលនឹងកំណត់ឲ្យចូលបម្រើកងទ័ពជាំមួយ V នៅឆ្នាំ ២០២៥​ បានបង្ហាញពីការគិតរបស់គាត់ចំពោះអនាគតនៅក្នុងក្រុម BTS ៖

គ្មានពេលណាមួយដែលខ្ញុំគិតថាចង់ឃ្លាតចេញពីក្រុមទេ។ ខ្ញុំមិនដឹងទេថាខ្ញុំគួរធ្វើអ្វីដោយខ្លួនឯងឡើយ។ ខ្ញុំគិតថានៅពេលដែលខ្ញុំចាស់ទៅ រហូតដល់ខ្ញុំដុះពុកមាត់ស្កូវ ខ្ញុំនឹងមិនអាចរាំបានទៀតទេ ចឹងខ្ញុំនិងសមាជិកទាំងអស់នឹងអង្គុយច្រៀងលើឆាកឲ្យអ្នកគាំទ្ររបស់ពួកយើងស្ដាប់។ បែបនឹងក៏ល្អដែរ ដូច្នេះខ្ញុំចង់នៅបន្តជាមួយសមាជិករួមក្រុមឲ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន៕

Jimin ក្រុម BTS
Phin sophea
Yuri (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T