លីគមកវិញហើយ! តារាឆ្នើម វិសាខា​ រូបនេះ ប្តេជ្ញាយកបីពិន្ទុពីនរគរបាលជាតិឲ្យបាន

//s9.kh1.co/59/5915e54a0c2078396f01f67512568c5b3933a074.jpg
កីទ្បា

 ១៤-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អុិន សូដាវីត ថា វិសាខានឹងយកឈ្នះប៉ូលីសឲ្យបាន

កម្ពុជា៖ ខ្សែបម្រើក្លិប វិសាខា កីឡាករ​ អុិន សូដាវីត បានលើកឡើងថា ក្រុមរបស់ខ្លួនបានរៀបចំខ្លួនរួចរាល់ហើយសម្រាប់ការត្រឡប់មកវិញនៃពានរង្វាន់លីគកំពូលកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ អុិន សូដាវីត
កីឡាករ អុិន សូដាវីត

ជាការពិតណាស់ នៅថ្ងៃសៅរ៍សប្តាហ៍នេះ សុដាវីត និង វិសាខា នឹងត្រូវមានភារកិច្ចសំខាន់ក្នុងការប្រកួតទល់នឹង ក្លិបអគ្គស្នងការដ្ឋាននរគរបាលជាតិ​ នៅឯកីឡដ្ឋាន Prince Stadium បន្ទាប់ពីខកខានប្រកួតជាងពីរខែដោយសារការរីករាលដាលនៃមេរោគកូវីដ-១៩។

ក្លិបវិសាខា
ក្លិបវិសាខា

អុិន សុដាវីត បាននិយាយថា៖

សម្រាប់ការប្រកួតចុងសប្តាហ៍នេះ ពួកយើងបានត្រៀមរួចរាល់ហើយ ដើម្បីបើកទ្វារស្វាគមន៍ក្រុមនគរបាលជាតិបន្ទាប់ពីពួកយើងរង់ចាំអស់រយៈពេលជាងពីរខែ ដោយសារការអូសបន្លាយនៃជំងឺកូវីដ-១៩។ ប៉ុន្មានថ្ងៃនេះ ក្រោយពេលដែលយើងបានប្រមូលផ្តុំ គឺ ក្រុមមានការរៀបចំល្អមែនទែន ហើយ កីឡាករគ្រប់រូបបានប្រឹងប្រែងហ្វឹកហាត់ខ្លាំង ទាំងកម្លាំង និង ស្មារតី ក៏ដូចជាការយល់ចិត្តគ្នាដើម្បីត្រៀមការប្រកួត ហើយ ប្តេជ្ញាចិត្តថានឹងដណ្តើមជ័យជម្នះជូនក្លិប និង អ្នកគាំទ្ររបស់យើងឲ្យបាន៕

កីឡាករ​ អុិន សុដាវីត
កីឡាករ អុីន សូដាវីត
កីឡាករ អុីន សូដាវីត

  Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប    

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T