ផ្លូវការ! ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UCL ប្ដូរមកធ្វើនៅកីឡដ្ឋានស្ថិតក្នុងប្រទេសមួយនេះវិញ

//s9.kh1.co/14/14a56e9ea5fd5eb93b63ad4fb5987224e92435cb.jpg
កីទ្បា

 ១៤-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

UEFA ប្រកាសថាវគ្គផ្ដាច់ព្រ័ត្រ UCL នឹងធ្វើឡើងនៅប្រទេសព័រទុយកាល់វិញ

អឺរ៉ុប៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបដែលហៅកាត់ថា UEFA បានបញ្ជាក់ជាផ្លូវការថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង Manchester City និង Chelsea ក្នុងក្របខណ្ឌ Champions League រដូវកាលនេះនឹងធ្វើឡើងនៅក្នុងប្រទេស ព័រទុយកាល់ វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពានរង្វាន់ Champions League 
ពានរង្វាន់ Champions League 

កាលវិភាគដើមគឺ ការប្រកួតនេះត្រូវធ្វើឡើងនៅកីឡដ្ឋាន Ataturk នាទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី តែដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ១៩នៅទីនោះទើបបង្កហានិភ័យខ្ពស់ដល់កីឡាករក្រុមទាំងសងខាងក៏ដូចជាអ្នកទស្សនា។

កីឡដ្ឋាន Ataturk
កីឡដ្ឋាន Ataturk

ដូច្នេះទើប UEFA សម្រេចយកកីឡដ្ឋាន Estádio do Dragão ស្ថិតក្នុងទីក្រុង Porto ប្រទេសព័រទុយកាល់វិញដោយដោយក្រុមទាំងសងខាងទទួលបានសំបុត្រអ្នកទស្សនា ក្នុងមួយក្រុមចំនួន ៦០០០សំបុត្រផងដែរ។

Estádio do Dragão
Estádio do Dragão

គួរបញ្ជាក់ផងដែរថា ការប្រកួតនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២ទាបភ្លឺ(ម៉ោងនៅកម្ពុជា)៕

កីឡាករ Manchester City
កីឡាករ Manchester City
កីឡាករ Chelsea
កីឡាករ Chelsea

ប្រភពcaughtoffside

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T