ក្រោយបាត់ដំណឹងយូរ! ពេលនេះបែកធ្លាយរូបភាព First-Look ក្នុងរឿង «Snake Eyes» របស់ G.I. Joe ជាលើកដំបូង

//s9.kh1.co/17/17b11da70eb3a9486d0d95f271a38c03924624d6.png
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តោះមកមើលនូវ First-Look ដំបូងរឿង Snake Eyes របស់ G.I. Joe ជាលើកដំបូងបន្តិចមើល

បរទេស៖ G.I. Joe គឺជាខ្សែភាពយន្តមួយពេញនិយមខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងក្រៅពីខ្សែភាពយន្តរឿង Superhero របស់ Marvel និង DC ដែលវាគឺជាប្រភេទរឿងបែប Sequel ដ៏អស្ចារ្យមួយ ដែលចេញដំបូងតាំងពីឆ្នាំ​ ២០០៩ មកម្ល៉េះជាមួយវត្តមានតារាសម្ដែងល្បីៗដូចជា Channing Tatum, Lee Byung-hun, Joseph Gordon, Sienna Miller និង Rachel Nichols ជាដើម ក្រៅពីនេះនៅមានតារាសម្ដែងជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
G.I. Joe : The Rise of Cobra
G.I. Joe : The Rise of Cobra

បន្ទាប់មកក្រោយជោគជ័យពីឆ្នាំ២០០៩ មកខ្សែភាពយន្តមួយនេះបានបញ្ចេញខ្សែភាពយន្តជាបន្តបន្ទាប់ដូចជា G.I. Joe 2 គឺ G.I. Joe: Retaliation ដែលជាពិសេសកាន់តែខ្លាំងនោះគឺមានវត្តមានរបស់លោក Dwayne Johnson ឬហៅថា The Rock ចូលរូមសម្ដែងជា Roadblock ផងដែរនោះ។ ហើយក៏មានគម្រោងបន្តបន្ទាប់ដូចជា G.I.Joe 3 ឬ G.I. Joe: Ever Vigilant ផងដែរ។

G.I. Joe: Retaliation
G.I. Joe: Retaliation

ទោះជាយ៉ាងក៏ដោយអ្វីដែលគ្រប់គ្នាកត់សម្គាល់យ៉ាងខ្លាំងនោះគឺប្រវិត្តរបស់ Ninja ស និងខ្មៅ ដែលមានឈ្មោះថា Snake Eyes និង Storm Shadow (និនចា ស ក្នុង G.I.Joe) នេះឯងរហូតដល់បច្ចុប្បន្ននេះទើបធ្វើឱ្យក្រុមហ៊ុននៅពីក្រោយខ្សែភាពយន្តនេះប្រកាសផលិតខ្សែភាពយន្ត (Spin-off) ទោលរបស់ Snake Eyes នេះផងដែរ។

Snae Eyes Logo
Snae Eyes Logo
Ninja ស និង​ខ្មៅ
Ninja ស និង​ខ្មៅ

ប៉ុន្តែកាលពីខ្សែភាពយន្តមុនៗ Snake Eyes ត្រូវបានសម្ដែងដោយលោក Ray Park តែមិនបញ្ចេញមុខឡើយបែរជាត្រូវផ្លាស់ប្ដូទៅអោយតារាសម្ដែងសញ្ជាតិម៉ាលេស៊ីកាត់អងគ្លេសគឺលោក Henry Golding ដែលធ្លាប់ល្បីតាមរយៈរឿងដូចជា Last Christmas (ធ្លាប់ចាក់បញ្ចាំងនៅកម្ពុជាដែរ) និង Crazy Rich Asian ជាដើម រីឯ​ Storm Shadow ដែលធ្លាប់សម្ដែងដោយតារាកូរ៉េលោក Lee Byung-hun ត្រូវបានផ្លាស់ប្ដូមកតារាជនជាតិជប៉ុនកាត់អងគ្លេសលោក Andrew Koji ដែលជាតារាក្បាច់គុនដែលធ្លាប់មានវត្តមាននៅរឿងល្បីជាច្រើនដូចជា Peaky Blinders និង Warrior ដែលកំពុងតែល្បីជាដើមផងដែរក្រៅពីនេះនៅមានវត្តមានតារាក្បាច់គុនសញ្ជាតិឥណ្ឌូនេស៊ីលោក Iko Uwais ផងដែលក្នុងនាមជា Hard Master

តារាសម្ដែង
តារាសម្ដែង
Twitter លោក Henry
Twitter លោក Henry

យ៉ាងណាមិញ ខ្សែភាពយន្ត Snake Eyes : G.I.Jeo Origins របស់ Paramount Pictures នេះទើបតែទម្លាក់រូបភាព First-Look ថ្មីៗជាច្រើនដែលអាចឱ្យយើងនូវតួអង្គផ្សេងៗដូចជា Snake Eyes, Storm Shadow, Akiko (សម្ដែងដោយ Haruka Abe), Scarlett (សម្ដែងដោយ Samara Weaving) និង The Baroness ដែសសម្ដែងដោយតារាសញ្ចាតិអេស្ប៉ាញអ្នកនាង Úrsula Corberó (តារាសម្ដែងតួអង្គ Tokyo ក្នុងរឿង Money Heist)៕

សូមទស្សនារូបភាពខាងក្រោម៖ 

Snake Eyes  សម្ដែងដោយ Henry Golding
Snake Eyes  សម្ដែងដោយ Henry Golding
Storm Shadow សម្ដែងដោយ Andrew Koji
Storm Shadow សម្ដែងដោយ Andrew Koji
Scarlett សម្ដែងដោយ Samara Weaving  
Scarlett សម្ដែងដោយ Samara Weaving  
The Baroness ដែសសម្ដែងដោយ Úrsula Corberó
The Baroness ដែសសម្ដែងដោយ Úrsula Corberó
Akiko (សម្ដែងដោយ Haruka Abe)  
Akiko (សម្ដែងដោយ Haruka Abe)  
លោក Henry
លោក Henry
លោក Henry
លោក Henry

ប្រភពEntertainment Weekly

Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T