រំភើបណាស់! តោះមកមើល First-Look ដំបូង​ក្នុង​រឿង Cinderella ថ្មីរបស់តារាចម្រៀង Camila Cabello

//s9.kh1.co/3d/3d04c6fdbc3ac5a71c65ef0b78f422334d5e17c1.png
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មិនមែនរបស់ Disney ទេ! តោះមកមើល First-Look ដំបូងនៃរឿង Cinderella របស់ Camila Cabello

បរទេស៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់មកហើយនូវតារាជម្រៀងអាមេរិចកាត់​គុយបាអ្នកនាង Camila Cabello វ័យ ២៥ឆ្នាំរូបនេះ ដែលភាគច្រើនយើងបានស្គាល់តាមរយៈចម្រៀងដ៏ពិរោះគឺបទ​ Senorita ជាមួយលោក Shawn Mendes ដែលពេលនោះគឺកំពុងតែផ្ទុះពីទំនាក់ទំណងរបស់អ្នកទាំងពីរ​ដែលមិនដឹងថាជាមិត្ត ឬសង្សារ​ ព្រោះថា​មានព័ត៌មានចុះផ្សាយជាច្រើនទាក់ទងទៅនឹងអ្នកទាំងពីរជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបអ្នកនាង Camila Cabello
រូបអ្នកនាង Camila Cabello
រូបអ្នកនាង Camila Cabello និងលោក Shawn Mendes
រូបអ្នកនាង Camila Cabello និងលោក Shawn Mendes

ទោះជាយ៉ាងណាពេលនេះអ្នកនាងបានជួបព្រះជាបុត្រថ្មីទៀតហើយគឺនៅក្នុងរឿង Cinderella ឆ្នាំ២០២១ ដែល​អ្នក​នាង Camila នឹងសម្ដែងជា Cinderella ហើយ ព្រះរាជបុត្រ Prince Robert នោះសម្ដែងដោយលោក Nicholas Galitzine ដែលជាប្រភេទរឿងផ្អែកដោយលើសៀវភៅប្រលោមលោក Cinderella (មិនមែនរបស់ Disney ទេ) ហើយបង្ហើតថ្មីដោយនិយាយអំពីតន្រី្តជាមួយភាពកំប្លុកកំប្លែងដែលមានផលិតករដោយលោក James Corden និងដឹកនាំសម្ដែងដោយអ្នកស្រី Kay Cannon ដែលជាអ្នកដឹកនាំរឿងដែលមានបទពីសោធន៍​ក្នុង​ខ្សែ​ភាពយន្ត​ល្បីៗដូចជា Pitch Perfect (ទាំង៣វគ្គ), How to Be Single និង Blockers (សម្ដែងដោយលោក John Cena) ជាដើម។

Poster ពី IMDb
Poster ពី IMDb
រូបតំណាង
រូបតំណាង

យ៉ាងណាមិញថ្មីៗនេះខ្សែភាពយន្តដែលស្ថិតក្រោមការផលិតរបស់ Columbia Pictures ដែលនឹងចែកចាយដោយ Amazon Studios នេះទើបតែទម្លាក់រូបភាពឈុត First-Look ដំបូងរបស់តារាស្រីអ្នកនាង Camila Cabello ដែលសម្ដែងជា Cinderella និងព្រះរាជបុត្រ Robert ដែលសម្ដែងដោយលោក Nicholas Galitzine រឿង Cinderella 2021 នៅលើបណ្ដាញសង្គម Twitter របស់ខ្សែភាពយន្តនេះផ្ទាល់ជាមួយនឹងកាលបរិច្ឆេកចេញនៅ​ខែ​កញ្ញា ឆ្នាំ២០២១ ដូចខាងក្រោម៖

ប្រភពTwitter

Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T