Sancho និង Haaland ល្អអី​​យ៉ាង​នេះ! មកមើលការ​ទាត់​បញ្ជូល​ទី​ដ៏អស្ចារ្យ​របស់ក្រុម Dortmund ទល់នឹង RB Leipzig ក្នុងវគ្គផ្តាច់ព្រ័ត្រ (មានវីដេអូ)

//s9.kh1.co/a5/a55e9fb7f03fe6572ab4fa3261352cde3be06a42.jpeg
កីទ្បា

 ១៤-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

​Borussia Dortmund ទទួលបានពាន DFB Pokal ជាលើកទី ៥ របស់ពួកគេក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប បន្ទាប់ពីបាន​យក​ឈ្នះក្រុម RB Leipzig ៤-១ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅឯ Olympiastadion កាលពីថ្ងៃព្រហស្បតិ៍

អឺរ៉ុប៖ Borussia Dortmund ទទួលបានពាន DFB Pokal ជាលើកទី ៥ របស់ពួកគេក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប បន្ទាប់ពីបានយកឈ្នះក្រុម RB Leipzig ៤-១ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅឯ Olympiastadion កាលពីថ្ងៃព្រហស្បតិ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាតារាងពិន្ទុអាចផ្តល់យោបល់ផ្សេងពីនេះក៏ដោយ វាគឺជាការប្រកួតដ៏លំបាកនិងតឹងតែងសម្រាប់ក្រុម Black and Yellows ទោះបីជាពួកគេបានគ្រប់គ្រងបាល់ទាំងស្រុងនៅតង់ទី ១ ក៏ដោយ - ការរកបានគ្រាប់បាល់នាំមុខ ៣-០ ពី Jadon Sancho និង Erling Haaland ។

Jadon Sancho: ៩/១០

Jadon Sancho
Jadon Sancho

និយាយដល់​ Sancho ជនជាតិអង់គ្លេស គឺជាកម្លាំងដ៏សំខាន់របស់ Dortmund ។ ល្បឿននិងកលល្បិចរបស់គាត់​អាច​បង្កគ្រោះថ្នាក់គ្រប់ប្រភេទសម្រាប់ខ្សែការពារ Leipzig ។ ទោះយ៉ាងណា វាជាការបញ្ចប់ដ៏អស្ចារ្យរបស់គាត់​ដែលនាំ​ឱ្យក្រុមនាំមុខ ខណៈដែលខ្សែបម្រើស្លាបរូបនេះក៏ជាអ្នកបញ្ជូនបាល់ដ៏ល្អរបស់ Haaland ផងដែរ។

Erling Haaland ៨.៥/១០

Erling Haaland
Erling Haaland

ការវិលត្រឡប់មកទីលានវិញបន្ទាប់ពីខកខានមិនបានបង្ហាញខ្លួនក្នុងការប្រកួតប៉ុន្មានលើកចុងក្រោយ Erling Haaland បានធ្វើឱ្យ Dayot Upamecano មានសុបិន្តអាក្រក់ជាមួយនឹងកាយសម្បទានិងល្បឿនរបស់គាត់។ តាមពិតទៅខ្សែការពារ Leipzig ជាអ្នកដែលនាំទៅរកគ្រាប់បាល់ទី២ ទោះបីជាគ្រាប់ទី ៤ មានសំណាងខ្លាំងក៏ដោយ​ព្រោះបាល់បានផ្លាតចេញពីជើងម្ខាងទៀតរបស់ខ្សែប្រយុទ្ធដើម្បីបញ្ឆោត Peter Gulacsi ។ ការបង្ហាញពីការវាយប្រហារដ៏អស្ចារ្យពីខ្សែប្រយុទ្ធន័រវែសដែលបានឈ្នះពានរង្វាន់ជាលើកដំបូងរបស់គេជាមួយនឹងក្រុម Black and Yellows ។

សូមទស្សនាវីដេអូ Highlight ការប្រកួតរវាងក្រុម Dortmund ទល់នឹង RB Leipzig៖

វីដេអូ Highlight ការប្រកួតរវាងក្រុម Dortmund ទល់នឹង RB Leipzig
HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T