រដូវកាលកូវីដ សូម្បី Davikah ក៏ជួបវិបត្តិសេដ្ឋកិច្ចហាងកាហ្វេ ដែលមួយថ្ងៃលក់មិនបាន១១ដុល្លារផង

//s9.kh1.co/92/92d5abab09eb5a498d2e78903ad3f2af1f7f071e.jpg
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្នុងសម័យកាលកូវីដនេះ សូម្បី Davikah ក៏នាងបានបង្ហើបពិបញ្ហាវិបត្តិសេដ្ឋកិច្ចដែរ។

ថៃ៖ ជាការពិតណាស់ នៅក្នុងសម័យកាលកូវីដនេះ មានមនុស្សស្ទើរទូទាំងប្រទេសដែលកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ច ប្រាក់ចំណូលថយចុះ អ្នកខ្លះទៀតក៏សឹងតែគ្មានចំណូលចូលផង ទៀតសោតគឺត្រូវចំណាយចេញស្ទើរតែគ្រប់ទិស ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹង ការរងផលប៉ះពាល់គ្រប់ពេលវេលា ចំពោះការផ្ទុះឡើងនូវមេរោគថ្មីដែលបានធ្វើឱ្យមនុស្សជាច្រើនមានបញ្ហាអាជីវកម្ម ខ្លះទៀតថែមទាំងបិទទ្វារទៀតផង អាជីវកម្មខ្លះបានបាត់បង់ប្រាក់ចំណូល។ ទន្ទឹមនឹងនេះ តារាសម្ដែងវ័យក្មេងនាង Davikah បានប្រាប់ថា នៅឯហាងកាហ្វេ Misstar Café by Davikah របស់នាងផ្ទាល់ ការលក់ធ្លាក់ចុះយ៉ាងខ្លាំង នៅថ្ងៃខ្លះរកបានតែជាង ១០ដុល្លារ ប៉ុណ្ណោះ។

យ៉ាងណាមិញ នៅចុងក្រោយ ថ្ងៃ ១២ ឧសភា ២០២១ Davikah បានបើកបេះដូង តាមរយៈ Nine Entertainment នាង បាននិយាយថាស្ថានភាពឥឡូវនេះ គឺជាការលក់ដ៏អាក្រក់បំផុត ចាប់តាំងពីបើកហាងនេះអស់រយៈពេល ៥ ឆ្នាំមកហើយ ព្រោះថ្មីៗនេះ វាទើបតែលក់បាន ២ កែវតែ ជាង ១០ដុល្លារប៉ុណ្ណោះនៅក្នុងហាង ។ Davikah នាងសារភាពថានាងមានអារម្មណ៍ធុញថប់ខ្លាំងណាស់ ប៉ុន្តែត្រូវតែបន្តប្រយុទ្ធ ហើយក៏ជាសំណាងល្អដែរ ហាងនេះមានទីតាំងនៅលើដីរបស់ខ្លួន ដូច្នេះនាងមិនចាំបាច់បង់ថ្លៃឈ្នួលផ្ទះទេ  ប៉ុន្តែនៅតែត្រូវបង់ថ្លៃទឹកភ្លើងនិងការជួលបុគ្គលិកព្រោះ យើងត្រូវតែគាំទ្រពួកគាត់ ដែលកំឡុងពេលនេះនាងត្រូវមើលថែអ្នកក្រោមឱវាទចំនួន ៥ នាក់៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖

Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T