មនុស្សកាន់តែចាស់ ជំងឺកាន់តែច្រើន? គួរការពារបែបណា?

//s9.kh1.co/4e/4e2a8945397136e987018389547de7a7066e14ca.jpg
យល់ដឹង

 ១៤-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ចាស់ៗ​តែ​ង​និយាយ​ថា «មនុស្ស​ចាស់​មាន​ជំងឺ​ច្រើន​» ហេតុ​អ្វី​បាន​បែប​នេះ? ពេល​មនុស្ស​យើង​កាន់​តែ​ចាស់ ប្រ​ព័ន្ធ​ភាព​សាំ​របស់​យើង​ក៏​ចុះ​ខ្សោយ​ទៅតាម​វ័យ​ដែរ​។

ចាស់ៗ​តែ​ង​និយាយ​ថា «មនុស្ស​ចាស់​មាន​ជំងឺ​ច្រើន​» ហេតុ​អ្វី​បាន​បែប​នេះ? ពេល​មនុស្ស​យើង​កាន់​តែ​ចាស់ ប្រ​ព័ន្ធ​ភាព​សាំ​របស់​យើង​ក៏​ចុះ​ខ្សោយ​ទៅតាម​វ័យ​ដែរ​។ កោសិកា​ឈាម​ស ដែល​ជួយ​ប្រយុទ្ធ​ប្រ​ឆាំង​នឹង​មេរោគ ក៏​លែង​សូវ​មាន​ប្រ​សិទ្ធ​ភាព​ដូច​មុន និង​ធ្វើ​ឲ្យ​មាន​មេរោគ​ឆ្លង​ជា​ញឹក​ញាប់​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ប្រព័ន្ធ​ភាព​សាំ​មនុស្ស​វ័យ​ចំណាស់

​ប្រ​ព័ន្ធ​ភាព​ស៊ាំ ជួយ​ការ​ពារ​រាង​កាយ​យើង​ពី​សារធាតុ​បង្ក​គ្រោះ​ថ្នាក់​ពី​ខាង​ក្រៅ មាន​ដូច​ជា​ពពួក​បាក់តេរី វីរុស ជាតិពុល និង​កោសិកា​មហារីក ជា​ដើម។​ ប្រ​ព័ន្ធ​ភាព​ស៊ាំ​ធ្វើ​ឲ្យ​កោសិកា និង​អង់ទីករ​ បំផ្លាញ​នូវ​សារធាតុ​គ្រោះ​ថ្នាក់​ទាំង​នេះ​។
​ពេល​យើង​មាន​វ័យ​កាន់តែ​ចាស់ ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ធ្វើ​ការ​មិន​បាន​ល្អ​ទៀត​ទេ​។ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​នឹង៖

  • ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​យឺត​ជាង​មុន។ ការណ៍​នេះ ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ការ​ធ្លាក់​ខ្លួន​ឈឺ។
  • ​ជំងឺ​​ប្រព័ន្ធភាព​ស៊ាំអាច​នឹង​កើត​មាន។ ជំងឺ​ប្រភេទ​នេះ អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​វាយ​ប្រហារ​ដោយ​ភាន់ច្រឡំ និង​អាច​ធ្វើឲ្យ​ខូច​ខាត ឬ​បំផ្លាញ​ជាលិកា​ល្អ​របស់​រាង​កាយ​។​
  • របួស​កើត​មាន​លើ​រាង​កាយ​ជាសះស្បើយ​យឺត ដោយ​សារ​តែ​ចំនួន​កោសិកា​ប្រ​ព័ន្ធភាព​ស៊ាំ​ក្នុង​រាង​កាយ​មាន​ចំនួន​តិច​ជាង​មុន ដើម្បី​ជួយ​ឲ្យ​របួស​ឆាប់​ជា​សះ​ស្បើយ​។
  • សមត្ថភាព​កំណត់ និង​ចាប់​​មេរោគ​ឆ្លង​ក៏​ធ្លាក់​ចុះ ដែល​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​វ័យ​ចំណាស់​ប្រឈម​នឹង​កើត​ជំងឺ​មហារីក​ខ្ពស់។​

២. វិធី​ការពារ​

ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ដោយ​សារ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ មនុស្ស​វ័យ​ចំណាស់​គួរ​៖

  • ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ផ្ដាសាយ និង​វ៉ាក់​សាំង​ចាំបាច់​មួយ​ចំនួន​ទៀត​តាម​ការណែនាំ​របស់​គ្រូពេទ្យ​
  • ធ្វើ​លំហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ព្រោះ​ថា​លំហាត់​ប្រាណ​ជួយ​ពង្រឹង​ប្រព័ន្ធភាពស៊ាំ
  • ញ៉ាំអាហារ​ល្អៗ​ចំពោះ​សុខភាព។ អាហារ​សម្បូរ​សារធាតុចិញ្ចឹម​ជួយ​រក្សា​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​នៅ​រឹងមាំ​ល្អ។
  • កុំ​ជក់បារី ព្រោះ​ថា​ការ​ជក់​បារី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ។
  • កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង។ បើ​សិន​ជា​យើង​មាន​ជំងឺ​ប្រចាំ​កាយ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ថា​យើង​អាច​ផឹក​គ្រឿង​ស្រវឹង​បាន​ឬ​យ៉ាង​ណា​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T