គ្រាប់ទី១ទះកោងស្អាតណាស់! Haaland និង Sancho ដាក់ម្នាក់២គ្រាប់ ជួយ Dortmund លើកពាន German Cup (មានវីដេអូ)

//s9.kh1.co/5e/5e33c13cedf2c601ff0d88b759797f67a9c710de.jpg
កីទ្បា

 ១៤-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Haaland និង Sancho ដាក់ម្នាក់២គ្រាប់ ជួយ Dortmund លើកពាន German Cup

អាល្លឺម៉ង់៖ ក្រុម Borussia Dortmund បានគ្រងជើងឯកពានរង្វាន់ German Cup រដូវកាល ២០២០/២១ បន្ទាប់ពីយកឈ្នះក្រុម RB Leipzig នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ម្សិលមិញ ដោយលទ្ធផលក្រាស់ក្រែល ៤ទល់នឹង១ នាកីឡដ្ឋាន Olympiastadion។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=617,q=100/e9/e986a8faf8215564ec0f88c70d13f44b493e2831.jpg

៤គ្រាប់របស់​ Dortmund ធ្វើបានដោយខ្សែប្រយុទ្ធឆ្នើម២រូប ពោលម្ចាស់អាវលេខ៧ Jadon Sancho ទះបាល់កោងបញ្ចូលទី នៅនាទីទី៥ មួយគ្រាប់ និង ញាក់ស៊ុតនៅនាទីទី៤៥+១ មួយគ្រាប់ ខណៈ២គ្រាប់ទៀតសម្រេចទីដោយម្ចាស់អាវលេខ៩ Erling Braut Haaland នៅនាទីទី២៨ និង ៨៧។ ដោយឡែក១គ្រាប់តដៃតាមក្រោយរបស់ក្រុមគោជល់ Leipzig បំប៉ោងសំណាញ់ទីដោយខ្សែបម្រើស្លាប Daniel Olmo

https://s9.kh1.co/__image/w=650,h=366,q=100/86/86de5d7dfe2e86620ffe641d762d7515b288a924.png

គួរបញ្ជាក់ដែរថា នេះជាលើកទី៥ហើយ ដែល Dortmund គ្រងបាន German Cup ដោយពេលកន្លងទៅធ្លាប់ឈ្នះនៅរដូវកាល ២០១៦/១៧, ២០១១/១២, ១៩៨៨/៨៩, ១៩៦៤/៦៥៕

https://s9.kh1.co/__image/w=650,h=376,q=100/13/139a2f0323f592adbb9b167bd163535a5a9862e3.png

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោយ៖

  Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប          

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T