លោក Zidane នឹងលា​ឈប់​ពី Real Madrid ទោះបី​ជា​ក្រុម Real បន្តឈ្នះ​ពាន La Liga ក៏ដោយ

//s9.kh1.co/2d/2da87906f70727987d8f146b1c295f3480be8752.jpg
កីទ្បា

 ១៤-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Zinedine Zidane នឹងចាកចេញពី Real Madrid នៅចុង​បញ្ចប់​នៃរដូវកាលនេះ

អេស្ប៉ាញ៖ តាមរបាយការណ៍បានអោយដឹងថា លោក Zinedine Zidane នឹងចាកចេញពី Real Madrid នៅចុង​បញ្ចប់​នៃរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Zinedine Zidane ត្រូវគេរាយការណ៍ថា នឹងលាឈប់ពីតួនាទីជាអ្នកចាត់ការក្រុម Real Madrid នៅចុង​បញ្ចប់​នៃរដូវកាលនេះ។ វីរបុរសរបស់ក្លិបលោក Raul និងអតីតគ្រូបង្វឹកក្លិប Juventus លោក Massimiliano Allegri គឺជាបេក្ខជនពីររូប ដែលនឹងមកជំនួសកីឡាករសញ្ជាតិបារាំងរូបនេះ។

Zinedine Zidane
Zinedine Zidane

យោងតាមសារពត៌មាន Mail បានអោយដឹងថា Zidane នឹងចាកចេញពី Bernabeu ទោះបីជា Real បន្តឈ្នះ La Liga ក៏ដោយ។ បុរសវ័យ ៤៨ ឆ្នាំរូបនេះបានឈ្នះពាន La Liga ២ ដងនិង Champions League ៣ ដងអំឡុង​ពេល​​ប្រកបអាជីពជាគ្រូបង្វឹក។

Zinedine Zidane និង​​ Perez
Zinedine Zidane និង​​ Perez

គាត់ទំនងជានឹងក្លាយជាមនុស្សដែលចូលចិត្តធ្វើជាអ្នកចាត់ការរបស់ Juventus នៅពេលការចាកចេញពី Real ត្រូវ​បាន​បញ្ជាក់ជាផ្លូវការ៕

HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T