មានតែពាក្យសរសើរ! Pep និយាយថាគ្រូបង្វឹកក្លិបគូប្រជែងរូបនេះធ្វើឲ្យគាត់ក្លាយជាគ្រូដ៏ជោគជ័យម្នាក់

//s9.kh1.co/bc/bc576740ce0b728f227b266102387b0ab9e546a6.jpg
កីទ្បា

 ១៤-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Pep ថា Klopp ធ្វើឲ្យគាត់ក្លាយជាគ្រូបង្វឹកល្អមួយរូប

អង់គ្លេស៖ Manchester City បានក្លាយជាម្ចាស់ជើងឯក Premier League រដូវកាលនេះក្រោមការអបអរសាទរពីសំណាក់អ្នកគាំទ្រជាច្រើនដែលនេះជាពាន Premier League ទី៣ហើយសម្រាប់លោកគ្រូបង្វឹក Pep Guardiola ដែលដឹកនាំក្រុមរយៈពេល៤ឆ្នាំកន្លងមកនេះដោយរួមបញ្ចូលទាំងពានផ្សេងៗទៀតចំនួន៨ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Pep Guardiola
លោកគ្រូបង្វឹក Pep Guardiola

ពិតណាស់ លោកគ្រូ Pep បានក្លាយជាគ្រូបង្វឹកដ៏ពូកែម្នាក់និងមានបទពិសោធន៍ជោគជាំ ព្រោះលោកគ្រូធ្លាប់បង្វឹកក្រុមធំៗឲ្យឈ្នះពានជាច្រើនដូចជា Barcelona និង Bayern Munich ជាដើមហើយមកទល់ពេលនេះ Man City បានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបទៀតផង។

លោកគ្រូបង្វឹក Pep Guardiola
លោកគ្រូបង្វឹក Pep Guardiola

ការខិតខំប្រឹងប្រែងរបស់ Man City រហូតលើកពាន Premier League នេះបានធ្វើឲ្យលោកគ្រូបង្វឹក Pep Guardiola មិនភ្លេចថ្លែងកោតសរសើរបុគ្គលម្នាក់ជាពិសេសគឺ លោកគ្រូបង្វឹក Jurgen Klopp នៃក្លិបហង្សក្រហម Liverpool ដោយលោកគ្រូនិយាយថា Klopp ជាបុគ្គលដែលធ្វើឲ្យលោកគ្រូខិតខំប្រឹងប្រែងកសាងខ្លួនឲ្យកាន់តែល្អឡើងៗ ដោយសារអ្នកទាំងពីរក៏ធ្លាប់ប្រជែងគ្នានៅ Bundesliga ផងដែរ។

លោកគ្រូបង្វឹក Pep Guardiola និង Jurgen Klopp
លោកគ្រូបង្វឹក Pep Guardiola និង Jurgen Klopp
លោកគ្រូបង្វឹក Jurgen Klopp និង Pep Giardiola
លោកគ្រូបង្វឹក Jurgen Klopp និង Pep Giardiola

Klopp ក៏បាននិយាយថា Pep ជាគ្រូបង្វឹកដ៏ល្អបំផុតសម្រាប់រូបគាត់ទើប Pep តបទៅវិញថា៖

ខ្ញុំពិតជាអរគុណណាស់ គាត់(Klopp) និងគ្រូបង្វឹកEverton គឺ Carlo Ancelotti គឺជាគ្រូបង្វឹកដែលខ្ញុំកោតសរសើរណាស់តែខ្ញុំមិនទាន់មានពេលឆ្លើយតបនឹងសារនោះទេ។ ពិតណាស់ Jurgen គឹជាអ្នកធ្វើឲ្យខ្ញុំក្លាយជាគ្រូបង្វឹកដែលល្អឡើងៗមួយរូប មិនថាពេលគេនៅដឹកនាំ Borussia Dortmund ឬ Liverpool នោះទេ។ គេធ្វើឲ្យខ្ញុំគិតច្រើនណាស់ពីក្បួនយុទ្ធសាស្ត្រក្នុងការប្រកួត និងអ្វីគ្រប់យ៉ាងដូច្នេះខ្ញុំពិតជាអរគុណណាស់។

លោកគ្រូបង្វឹក Pep Guardiola 
លោកគ្រូបង្វឹក Pep Guardiola
លោកគ្រូបង្វឹក Pep Guardiola

ប្រភពskysports

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T