ល្អដូចផ្កា! ចាញ់ Liverpool មែនពិតតែ យប់មិញ Bruno បានបំបែកកំណត់ត្រាពិសេសមួយរបស់ Lampard (មានវីដេអូ)

//s9.kh1.co/a9/a9755863115f7813863ba810a92e2eaacc36e05d.jpeg
កីទ្បា

 ១៤-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Fernandes ក្លាយជាខ្សែបម្រើដែលស៊ុតបញ្ចូលទីបានច្រើនគេក្នុងមួយរដូវកាល

អង់គ្លេស៖ កាលពីយប់ថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ ក្លិបបិសាចក្រហម Manchester United បានបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុមហង្សក្រហម Liverpool ក្នុងជំនួបនៃក្របខណ្ឌ Premier League ដែលលទ្ធផលនៃការប្រកួតគឺ Liverpool យកឈ្នះ Man UTD ៤ ទល់នឹង ២ ដល់ក្នុងដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Man UTD និងLiverpool
ការប្រកួតរវាង Man UTD និងLiverpool

៤គ្រាប់របស់ក្រុមភ្ញៀវ Liverpool រកបានដោយ Diogo Jota នៅនាទីទី៣៤, Roberto Firmino រកបាន២គ្រាប់ម្នាក់ឯងគឺនៅនាទីទី ៤៥+៣ និង ៤៧ បិទគូថដោយ Mohamed Salah នៅចុងម៉ោងនាទីទី៩០ ចំណែកឯខាង Man UTD រកបានដោយខ្សែបម្រើ Bruno Fernandes នៅនាទីទី១០ និង Marcus Rashford នៅនាទីទី៦៨។

ខ្សែប្រយុទ្ធRoberto Firmino
ខ្សែប្រយុទ្ធRoberto Firmino
ខ្សែបម្រើ  Bruno Fernandes
ខ្សែបម្រើ  Bruno Fernandes

១គ្រាប់របស់ Fernandes ទល់នឹង Liverpool នេះធ្វើឲ្យគេបំបែកកំណត់ត្រាក្លាយជាខ្សែបម្រើដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Premier League សម្រាប់មួយរដូវកាល ដោយបានវ៉ាអតីតខ្សែបម្រើ Frank Lampard ដែលធ្លាប់ជាគ្រូបង្វឹករបស់ Chelsea ផងដែរ។

ខ្សែបម្រើ  Bruno Fernandes
ខ្សែបម្រើ Bruno Fernandes
អតីតខ្សែបម្រើ Frank Lampard
អតីតខ្សែបម្រើ Frank Lampard

Bruno Fernandes រកបាន២៨គ្រាប់់ហើយនៅរដូវកាលនេះដែលនាំមុខ Frank Lampard ដែលរកបាន២៧គ្រាប់នៅរដូវកាល ២០០៩-២០១០ ដោយ Fernandes ស៊ុតបាល់ប៉េណាល់ទីបានតិចជាង Lampard មួយគ្រាប់ទៀតផង។

ខ្សែបម្រើ  Bruno Fernandes
ខ្សែបម្រើ Bruno Fernandes

ក្នុងនោះដែរ Yaya Toure ជាប់ចំណាត់ថ្នាក់លេខ៣បន្ទាប់ពី Fernandes និង  Lampard ដោយរកបាន២៤គ្រាប់នៅរដូវកាល ២០១៣-២០១៤ ។

Yaya Toure
Yaya Toure

គួររម្លឹកផងដែរថា Bruno Fernandes បានរួមចំណែកបង្កើតគ្រាប់បាល់ ៤៤គ្រាប់របស់ Man UTD ក្នុងការបង្ហាញខ្លួនសរុប៥០ប្រកួតនេះដែលមានតែ Eric Cantona និង Robin van Persie ប៉ុណ្ណោះដែលនាំមុខគេគឺរួមចំណែកបង្កើតបាន ៤៦ គ្រាប់ និង ៤៥គ្រាប់៕

Eric Cantona, Bruno Fernandes និង Robin van Persie
Eric Cantona, Bruno Fernandes និង Robin van Persie

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោម៖

ការប្រកួតរវាង Man UTD និង Liverpool

ប្រភពmetro

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T