ទើបតែស៊ុតគ្រាប់ទី១០០ឲ្យ Juventus តែមិត្តរួមក្រុមបែរជាមិនពេញចិត្តនឹងពូដូរឿង...

//s9.kh1.co/56/5605bda0bfb702d8c0b013fe80813bf2bbd52607.jpg
កីទ្បា

 ១៤-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

កីឡាករ Juventus មិនពេញចិត្តដែលក្លិបផ្ដល់សេរីភាពដល់ Ronaldo ពេក

អ៊ីតាលី៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាត្រូវមិត្តរួមក្រុមនៅ Juventus តោះតើយដាក់ដោយសារពួកគេមិនពេញចិត្តរឿងដែលកីឡាករសញ្ជាតិព័រទុយកាល់រូបនេះទទួលបានសិទ្ធិពិសេសលើសកីឡាករដទៃ ហើយពួកគេក៏ខឹងនឹងក្លិបដែលដូចជាផ្ដល់សេរីភាពឲ្យ Ronaldo ខ្លាំងពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo
កីឡាករ Juventus
កីឡាករ Juventus

Ronaldo ទើបតែស៊ុតគ្រាប់ទី១០០របស់ខ្លួនឲ្យក្លិប Juventus ក្នុងការប្រកួតទល់នឹង Sassuolo ប៉ុន្តែរឿងរ៉ាវផ្ទៃក្នុងនៃការមិនពេញចិត្តរបស់មិត្តរួមក្រុមគេបានផ្ទុះឡើង ដោយត្រឡប់ទៅមុន Juventus ចាញ់ AC Milan ៣ ទល់នឹង ០ គឺ កីឡាករក្នុងក្រុមទាំងអស់ត្រូវមកហ្វឹកហាត់យ៉ាងសស្រាក់សស្រាំប៉ុន្តែ Cristiano Ronaldo បែរជាត្រូវក្លិបអនុញ្ញាតឲ្យឈប់សម្រាក ដោយសារគេជាប់មកទទួលឡាន Ferrari Monza ដែលមានតម្លៃដល់ទៅ ១.៤លានផោន(ស្មើនឹងប្រមាណ១.៩លានដុល្លារ) នៅឯតំបន់ Maranello ពីក្រុមហ៊ុន Ferrari ផ្ទាល់ដោយកាលណោះ Ronaldo ថែមទាំងបានធ្វើដំណើរទៅជាមួយលោកប្រធានក្លិប Andrea Agnelli និង CEO របស់ក្រុមហ៊ុន Exor គឺលោក John Elkann ផងដែរ។

ខ្សែប្រយុទ្ធ Cristiano Ronaldo ជាមួយឡាន Ferrari Monza 
ខ្សែប្រយុទ្ធ Cristiano Ronaldo ជាមួយឡាន Ferrari Monza 
ខ្សែប្រយុទ្ធ Cristiano Ronaldo ជាមួយលោកAgnelli និង Elkann
ខ្សែប្រយុទ្ធ Cristiano Ronaldo ជាមួយលោកAgnelli និង Elkann

មូលហេតុនេះហើយទើបកីឡាករដទៃទៀតក្នុងក្រុមមានអារម្មណ៍មិនពេញចិត្តដែលក្លិបដូចជាយកចិត្តយកថ្លើម ម្ចាស់ ballon d'Or ៥សម័យកាល នេះជ្រុលពេក ដោយពួកគេមិនចាត់ទុកថា Ronaldo ជាអ្នកដឹកនាំក្រុមមួយរូបដ៏ល្អនោះឡើយ។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo
កីឡាករ Juventus
កីឡាករ Juventus

ខណៈនោះដែរ ព័ត៌មានចចាមអារ៉ាមជាច្រើនទាក់ទងនឹងការចាកចេញរបស់ Cristiano Ronaldo នៅតែកើតមានឡើងជាហូរហែរ ដោយខ្លះបាននិយាយថាគេនឹងចាកចេញពី Juventus បើសិនក្លិបមិនអាចស្រវាកៅអីលេងពាន Champions League បាននោះទេ៕

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ប្រភពdailymail

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T