គ្រូថាអត់អីទេ! Klopp ថា មិនខឹង Mane ទេ ដែលបញ្ចេញកាយវិការខឹងមិនចាប់ដៃជាមួយលោក (មានវីដេអូ)

//s9.kh1.co/9f/9f0e4eb584ead789cd9f01fed393ce212af0a3a2.jpg
កីទ្បា

 ១៤-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Jurgen Klopp ថា លោកមិនមានប្រតិកម្មជាចំពោះកាយវិការ Sadio Mane ឡើយ

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិបហង្សក្រហម Liverpool លោក Jurgen Klopp បានលើកឡើងថា ទំនាក់ទំនងរវាង លោក និង កីឡាករ Sadio Mane គឺ មិនមានបញ្ហាអ្វីឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jurgen Klopp និង Sadio Mane
លោក Jurgen Klopp និង Sadio Mane

ជាការពិតណាស់ ក្នុងជ័យជម្នះ ៤ទល់នឹង២​ លើ Manchester United កាលពីយប់មិញនេះ គឺ លោក Klopp ពុំបានដាក់ Sadio Mane ឲ្យលេងជាជម្រើសដំបូងដូចសព្វរាល់ដងឡើយ ពោល រូបគេត្រូវបានប្តូរចូលឲ្យលេងក្នុងនាទីទី៧៤ជំនួសកីឡាករ Diego Jota។ ក្រោយបញ្ចប់ការប្រកួត លោក Klopp បានដើរចាប់ដៃកូនក្រុមរបស់ខ្លួននៅលើទីលាន ប៉ុន្តែ ស្រាប់តែ Mane បានក្រវីក្បាល បដិសេធមិនចាប់ដៃហាក់ដូចជាបង្ហាញកាយវិការមិនសប្បាយចិត្តជាមួយលោក Klopp។

លោក Jurgen Klopp និង Sadio Mane
លោក Jurgen Klopp និង Sadio Mane

លោក Klopp បាននិយាយថា៖

វាគ្មានបញ្ហាអ្វីទេ។ កាលពីម្សិលមិញខ្ញុំបានធ្វើការសម្រេចចិត្តចុងក្រោយដោយដាក់ Diego Jota វិញ។ រាល់ដងខ្ញុំតែងតែពន្យល់ទៅកាន់កីឡាករ​ ប៉ុន្តែ យើងគ្មានពេលវេលាគ្រប់គ្រាន់។ គ្រប់យ៉ាង គឺ ធម្មតា៕

លោក Jurgen Klopp

ប្រភពgoal

    Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប        

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T