កាលពីពេលថ្មីៗនេះ តារាស្រីរបស់ប្រទេសចិន Ni Mu Si បានបញ្ចេញអាល់ប៊ុមរូបថតសិចស៊ី ស្រស់ស្អាតគួរឲ្យស្រលាញ់ បន្ទាប់ពីនាងបានបាត់មុខមួយរយៈ។

យោងតាមរបាយការណ៏ នៃវេបសាយ Red Flava របស់ប្រទេសចិន បានឲ្យដឹងថា តារាស្រីរូបនេះ មានវត្តមាននៅលើវេបសាយ Red Flava ដែលជាវេបសាយ ប្រជុំដោយតារាស្រីល្បីៗ ស្រស់ស្អាត សិចស៊ី គួរឲ្យស្រលាញ់ជាច្រើនរូប តាំងពីខែធ្នូ ឆ្នាំ២០១០ មកម្ល៉េះ តែនាងបានបាត់មុខមួយរយៈ ហើយទើបតែបង្ហាញមុខនៅពេលនេះ និងបានបញ្ចេញអាល់ប៊ុមរូបថតសិចស៊ីតែម្តង។

តារាស្រី Ni Mu Si កើតនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩០ មានកំពស់ ១ម៉ែត្រ និង ៧៦សង់ទីម៉ែត្រ មានទំងន់ ៥៩គីឡូក្រាម មកពីទីក្រុង Beijing ប្រទេសចិន។ តារាស្រីរូបនេះ សព្វថ្ងៃក៏ជាសិស្សមួយរូបផងដែរ ថែមទាំងជាតារាម៉ូដែល និងតួសម្តែងទៀតផង។

គួរបញ្ជាក់ផងដែរថា នៅក្នុងអាជីពជាតារារបស់ Ni Mu Si នាងធ្លាប់ក៏បានថត និងបញ្ចេញអាល់ប៊ុមរូបថតជាច្រើន រួមទាំងស្ព៉តពាណិជ្ជកម្ម និងខ្សែភាពយន្តមួយចំនួនផងដែរ៕

























ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]