Jiho នឹងផ្អាករាល់ការសម្តែងជាមួយក្រុម Oh My girl ដោយសារតែមូលហេតុមួយនេះ

//s9.kh1.co/7e/7ea7191e155c8dfd23017104ead45e30f9b7852e.jpg
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Jiho នឹងផ្អាករាល់ការសម្តែងជាមួយក្រុម Oh My girl ដោយសារតែមូលហេតុមួយនេះ

កូរ៉េខាងត្បូង៖ Jihyo ដែលជាសមាជិកម្នាក់របស់ក្រុមនារី Oh My girl ដែលមានសមាជិក៧នាក់នោះ នឹងត្រូវផ្អាករាល់សកម្មភាពសម្តែងនៅក្នុងក្រុម សម្រាប់ការវិលត្រឡប់ជាមួយបទថ្មី។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jiho
Jiho

យោងតាមរបាយការណ៍របស់ Mnet បានអោយដឹងថា មូលហេតុដែល Jiho ត្រូវផ្អាកសកម្មភាពសម្តែងជាមួយក្រុមនេះគឺដោយសារ នាងបានរអិលដួល ធ្លាក់ពីលើកាំជណ្តើរ ក្នុងកំឡុងពេលហាត់សមនៅលើឆាក M COUNTDOWN។ ឥលូវនេះនាងក៏ត្រូវទទួលបានការព្យាបាលរបួសរបស់នាងផងដែរ ដោយខាងគ្រូពេទ្យសុំអោយនាងផ្អាកការសម្តែងជាបណ្តោះអាសន្នសិន។ 

អ្វីដែលគួរកាន់តែអាណិតនាងនោះ គឺ Jihyo ត្រូវបានអ្នកគាំទ្រប្រទះឃើញយំផងដែរ ហើយសម្រាប់ក្រុមនារី Oh My girl នឹងសម្តែងតែសមាជិកទាំង៦នាក់ ដោយមិនមានវត្តមាន Jiho សម្រាប់ការត្រឡប់មកវិញជាមួយបទថ្មី "DUN DUN" ដែលចេញកាលពីថ្មីៗនេះ។

យ៉ាងណាក៏ដោយ ក៏សូមឱ្យរបួសនាងឆាប់ជា ដើម្បីត្រលប់មកវិញជាមួយក្រុមឡើងវិញ៕

Jiho
Jiho
Jiho
Jiho
Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T