ព្រឺក្បាល! អាចទេព្រោះកងជើងនេះ? មនុស្សស្លូតបូត ប្រែជាសាហាវ ដល់ថ្នាក់ហ៊ានដុតផ្ទះ គ្មានភ័យរន្ធត់

//s9.kh1.co/f1/f118d2cd8bf89acb17b56b6895cb068308a94b60.jpg
សង្គម

 ១៣-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អាចទេព្រោះកងជើងនេះ? មនុស្សស្លូតបូត ប្រែជាសាហាវ ដល់ថ្នាក់ហ៊ានដុតផ្ទះ គ្មានភ័យរន្ធត់ មិនរវល់ពីសព បែររត់ទៅរកកងជើងមុនគេ

ខេត្តកំពង់ឆ្នាំង ៖ ជឿជាក់ថា បងប្អូននៅចាំករណី ដុតផ្ទះសម្លាប់ប្រពន្ធកូន ចំនួន៥នាក់ ស្លាប់ក្នុងពេលតែមួយ ដែលឃាតករជា ឪពុកនិងប្តីរបស់ ជនរងគ្រោះទាំងនេះ ដោយធ្វើឲ្យផ្អើលមនុស្សម្នាលើបណ្តាញសង្គមជាខ្លាំង តែអ្វីដែលចម្លែកនោះគឺ ក្រុមជំនាញ រកឃើញ វត្ថុបុរាណជា <កងជើងទេវរូប> ទម្ងន់ ១គីឡូ៦ខាំ ក្នុងគំនរផ្ទះដែលឆេះហើយនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមសម្តីរបស់ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា <កងជើងទេវរូបស្រី> នេះ ធ្វើ​ពី​លោហៈ មាន​ស្ពាន់ ដែក និង​លង្ហិន​ កសាង​តាម​រចនាបថ ក្រោយ​សម័យ​អង្គរ គឺ​ក្រោយ​សតវត្ស​ទី​១៨ មាន​ទម្ងន់​១,៦​គីឡូ​ក្រាម ជាវត្ថុមានតម្លៃ ក្នុងប្រវត្តិសាស្ត្រ។

តាមការឲ្យដឹងរបស់ មន្ត្រីនគរបាលម្នាក់ ប្រាប់ថា <កងជើងទេវរូបស្រី> នេះ យកចេញពីផ្ទះដែលភ្លើងឆេះនេះ ស្ថិតនៅ​ក្នុង ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉​ង ស្រុក​បរិបូណ៌ កាលពី​យប់​ថ្ងៃ​ទី​ ៩ ខែឧសភា ឆ្នាំ​២០២១ កន្លង​ទៅ​នេះ ។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យរូបនេះ ឈ្មោះ នន់ សារ៉េត បានសែនព្រេនរស់នៅជាមួយ ប្រពន្ធឈ្មោះ អៀន សុខ ស្ត្រីមេម៉ាយកូន៣នាក់ ជាអ្នកស្លាប់ តាំងពី ឆ្នាំ ២០១៧ ដោយពួកគេទាំងពីរ បានចាប់ដៃគ្នា ប្រឹងរកស៊ីហើយ ក៏បានកូនប្រុសម្នាក់ទៀត អាយុ២ឆ្នាំ ស្លាប់ក្នុងព្រឹត្តិការណ៍នេះដែរ ជាមួយគ្នានេះ បុរសជាប្តី ក្រោយមកក៏បាន ក្លាយជា ​គ្រូ​ទស្សន៍​ទាយ និង​ព្យាបាល​ជំងឺ​ ក្រោយជីកដីបាន <កងទេវរូប> នោះ។ តែក្រោយមក មានជម្រោះជាមួយប្រពន្ធជាខ្លាំង ព្រោះខ្លួនចង់យក កងជើងនោះទៅលក់ ដោះបំណុលធនាគារ មានរហូតដល់ទៅ ២ម៉ឺនដុល្លារ តែប្រពន្ធមិនព្រម។

តាមការបញ្ជាក់របស់ លោកក្រុមប្រឹក្សាឃុំ បានឲ្យដឹងថា យប់​ថ្ងៃ​កើតហេតុ គឺ​ថ្ងៃ​ទី​៩ ខែឧសភា​នោះ ក្រោយ​ពេល​អគ្គិភ័យ​ស្ងប់​បន្តិច លោក​ក៏​បាន​ឲ្យ​ប្រជា​ការពារ​ដឹកឈ្មោះ​ ន​ន់ សា​រ៉េ​ត ទៅ មណ្ឌល​សុខភាព ព្រោះតែ​ស្លុត​នឹង​ហេតុការណ៍​ខ្លាំង​ពេក ។ ស្រាប់តែ​ព្រឹក​ឡើង​ថ្ងៃ​ទី​ ១០ ខែឧសភា គាត់​ឃើញ​ឈ្មោះ​ ន​ន់ សា​រ៉េ​ត មក​ដល់​ផ្ទះ​កន្លែង​កើតហេតុ​វិញ ហើយ​មិនឃើញ​ចាប់អារម្មណ៍​នឹង​សាកស​.​ព​ដែល​ស្លា​.​ប់រ​ណូ​ក​រណែល​នោះ​ទេ បែរជា​ដើរ​រក​វត្ថុ​បុរាណ គឺ «​កងជើង​ទេវរូប​»​ទៅ​វិញ។ មិនតែប៉ុណ្ណោះ ជនសង្ស័យ បានយកវត្ថុបុរាណនោះ ចេញពីគំនរដែកឆេះនោះ មកអង្គុយនៅក្រៅ តែត្រូវបានគាត់ បញ្ជាឲ្យទៅទុកទីតាំងដើម ដើម្បីត្រៀមឲ្យក្រុមជំនាញចុះមក ធ្វើកោសល្យវិច័យ ផ្ទុយទៅវិញ បុរសជាប្តី បានយក កងជើងនោះ ទៅដាក់នៅរានទេវតា ដែលឆេះអស់មុខផ្ទះ ទៅវិញ។

លើសពីនេះទៅទៀត លោកមេឃុំ បានបន្ថែមលើនេះទៀតថា កងជើងនេះ បើតាមដឹងរបស់គាត់ គឺបុរសនេះ រកឃើញ ក្រោយពេល ឡានដឹកអាចម៍ដី ចាក់ក្នុងស្រែ ដើម្បីធ្វើផ្ទះ ខណៈពេល កំពុងឆាយដីនោះ ក៏ឃើញ កងជើងនេះ។ ក្រោយមក បុរសនោះ បានយកទៅបង្ហាញ លោកមេឃុំ ថា មានគេចង់ទិញ តែបន្ទាប់មកក៏ ប្រែជាឮថា លក់មិនដាច់ទៅវិញ ព្រោះជា របស់មិនសុទ្ធ។

ចុងក្រោយ លោកមេឃុំ បានសង្កត់ធ្ងន់ថា របស់បុរាណយកមកដាក់ផ្ទះអាច នាំរឿងក្តៅក្រហាយ ធ្វើឲ្យបែកបាក់ នេះបើតាមជំនឿបុរាណ តែអ្វីដែលធ្វើឲ្យគាត់ហ៊ាននិយាយបែបនេះទៅទៀតនោះ ព្រោះ តាំងពីបាន ប្រពន្ធនៅទីនេះ បុរសជាប្តី ជាមនុស្សស្លូតបូត គោរពចាស់ទុំ សុភាពរាបសារ មិនមែន ជាមនុស្សកោងកាច ចិត្តដាច់ ដល់ថ្នាក់សម្លាប់ប្រពន្ធ កូនបែបនេះទេ នេះប្រហែលអាចមកពី <កងជើងទេវរូប> នេះទេដឹង?៕

បើចង់ដឹងឲ្យាកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
https://s9.kh1.co/__image/w=650,h=380,q=100/78/7825ce7c78e2dadc3741048a7f1feba94730c368.png
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ កោះសន្តិភាព

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T