ស្អាតហើយចិត្តល្អទៀត! ឆ្នាំនេះ ឌួង ហ្សូរីដា សុខចិត្តមិនធ្វើខួបកំណើត មកជាការធ្វើរឿងសប្បុរសធម៌វិញ

//s9.kh1.co/70/7089ebcd59c93f6146632087e7bf658d0559aa12.jpg
តារា & កម្សាន្ដ

 ១៣-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ពិតជាតារាគម្រូពិតមែន! ឌួង ហ្សូរីដា បានសម្រេចចិត្តធ្វើមួយដ៏គួរឲ្យគោរព ដោយសុខចិត្តមិនធ្វើខួបកំណើតនៅឆ្នាំនេះ ហើយងាកមកធ្វើរឿងសប្បុរសធម៍មួយនេះវិញ។

ភ្នំពេញ៖ នៅក្នុងថ្ងៃនេះ ពិធីការនី ដ៏មានប្រជាប្រិយភាព ឌួង ហ្សូរីដា បានសម្រេចធ្វើមួយដ៏គួរឲ្យគោរព ដោយសុខចិត្តមិនធ្វើខួបកំណើតនៅឆ្នាំនេះ ហើយងាកមកធ្វើរឿងសប្បុរសធម៍វិញ ដែលធ្វើឲ្យមហាជនជាច្រើនបានសរសើរនូវអំពើល្អ និងជ្រះថ្លារបស់តារារូបនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះ បានបង្ហោះជាសារខ្លីមួយ បង្ហាញពីសកម្មភាព ដែលខ្លួនសម្រេចចិត្តមិនធ្វើខួបនៅឆ្នាំនេះថា៖

១៣ ០៥​ ២០២១: TUBE COFFEE RSK (សាខាឫស្សីកែវ) មិនត្រឹមតែចូលរួមចំណែកការងារសង្គមគ្រប់កាលៈទេសៈទេ ប៉ុន្តែតែងតែគោរព និង អោយតម្លៃបងប្អូនមានពិការភាពដោយមិនរើសអើងក្នុងការសហការផ្តល់ជូនការងារ និង ការបរិច្ចាគផ្សេងៗ។
ខួបកំណើតឆ្នាំនេះ ក៍ដូចរាល់ឆ្នាំ មិនទំលាប់រៀបចំពិធីជប់លៀង រឺ ជួបជុំស្រាប់ហើយ ទៅតែវត្ត តែឆ្នាំនេះវត្តក៍មិនបានទៅព្រោះខ្លាចកូវីដ…! ម៉្យាងទៀតម្តាយក៍មិននៅក្បែរផង…! ដូច្នេះសុំបង្វែរជាការធ្វើបុណ្យ និង ធ្វើទាន និង ការផ្តល់ជូន
ជូនថវិការពូអ្នកដឹក Foodpanda ជាជនមានពិការភាព
-ផ្ញើរទេះជនពិការទៅអោយ ក្មេងពិការភាពនៅ កំបូល
អរគុណអតិថិជន របស់ TUBE COFFEE ឫស្សីកែវ ដូចគ្នាដែលតែងតែជូនលុយពូម្នាក់នេះជាប្រចាំ
ចង់ប្រាប់បងប្អូនយើងថា គាត់ពិការជើងទាំងសងខាង តែគាត់នៅតែខំប្រឹងរត់ម៉ូតូដឹកជញ្ជូន Foodpanda ដោយមិនជ្រើសរើសមុខរបរសុំទានគេដាច់ខាត នេះជាអ្វីដែលយើងខ្ញុំមានមោទនភាពចំពោះគាត់
អរគុណក្រុមហ៊ុន Foodpanda ដូចគ្នាដែលផ្តល់ឪកាសការងារដល់បងប្អូនដែលមានពិការភាពរបស់យើងបំរើការដោយមិនរើសអើង


 ឌួង ហ្សូរីដា

យ៉ាងណាមិញ មហាជនក៏សម្តែងអារម្មណ៍រំភើប និងត្រេកអរជំនួសលោកពូម្នាក់នោះផងដែរ ដែលត្រូវបានការស្រលាញ់ និងអាណិតពីពិធីការនីចិត្តបុណ្យម្នាក់នេះ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមចូលទស្សនារូបភាពខាងក្រោម៖

ឌួង ហ្សូរីដា
ឌួង ហ្សូរីដា
ឌួង ហ្សូរីដា
ឌួង ហ្សូរីដា
ពូអ្នកដឹក Foodpanda
ពូអ្នកដឹក Foodpanda
ពូអ្នកដឹក Foodpanda
ពូអ្នកដឹក Foodpanda
ពូអ្នកដឹក Foodpanda
ពូអ្នកដឹក Foodpanda

-

ពូអ្នកដឹក Foodpanda
ពូអ្នកដឹក Foodpanda
ឌួង ហ្សូរីដា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T