ចម្លែកទៀតហើយ! សមាជិកសភាឥណ្ឌាម្នាក់ អំពាវនាវឱ្យប្រជាជនឥណ្ឌា ផឹកទឹកនោមគោ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩

//s9.kh1.co/2e/2e95fe0f46f387b77b888ec4ff6f74f5cc66ab76.jpg
យល់ដឹង

 ១៣-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ចម្លែកទៀតហើយ! សមាជិកសភាឥណ្ឌាម្នាក់ អំពាវនាវឱ្យប្រជាជនឥណ្ឌា ផឹកទឹកនោមគោ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩

ឥណ្ឌា៖ ស្របពេលដែលករណីនៃការឆ្លងវីរុសកូវីដ១៩ បានកើនឡើងយ៉ាងគំហុកនៅក្នុងប្រទេសឥណ្ឌា សមាជិកសភារបស់គណបក្ស Bharatiya Janata Party BJP នៅក្នុងរដ្ឋ Uttar Pradesh បានអំពាវនាវឱ្យប្រជាជនឥណ្ឌាផឹកទឹកនោមគោ ដើម្បីយកឈ្នះវីរុសកូវីដ១៩។ លោក Surendra Singh សមាជិកសភាមួយរូបនៅក្នុង Bairia ស្រុក Ballia បានបង្ហោះវីដេអូមួយដែលបង្ហាញពីខ្លួនលោក បានផឹកទឹកនោមគោ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយវីដេអូនោះ ត្រូវបានចែកចាយព្រោងព្រាតនៅក្នុងបណ្តាញសង្គម លោក Surendra បានបង្ហាញថាតើ ទឹកនោមគោ គួរត្រូវផឹករបៀបម៉េច។ ខណៈពេលដែលបានអំពាវនាវឱ្យប្រជាជនឥណ្ឌាពិសាទឹកនោមគោ លោកបានធ្វើជាឧទាហរណ៍ដោយលេបទឹកនោមគោ នៅក្នុងវីដអូ។

សមាជិកសភារូបនេះ បានអះអាងថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ អាចត្រូវបានគ្រប់គ្រង និងទប់ស្កាត់បានដោយសារតែផឹកនោមគោ។ លោក Surendra Singh បានបន្ថែមទៀតថា អាថ៍កំបាំងនៃសុខភាពល្អរបស់លោក ក៏ដោយសារតែផឹកទឹកនោមគោ បើទោះបីជារូបលោក ត្រូវធ្វើការ ១៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីប្រជាជនយ៉ាងណាក្តី។

លោកបានពន្យល់ថា ទឹកនោមគោ គួរទទួលទាននៅពេលព្រឹក នៅពេលដែលពោះយើងទទេមិនទាន់ពិសារអាហារអ្វី។ លោកបានបន្ថែមទៀតថា៖ លោកអ្នកនឹងមានការការពារ បន្ទាប់ពីបានផឹកទឹកនោមគោរួច។

ក្នុងនោះដែរ លោក Surendra Singh បានបញ្ជាក់ថា៖ ទោះបីគាត់ជឿលើវិទ្យាសាស្ត្រក៏ដោយ ប៉ុន្តែ គាត់ជឿជាក់លើទឹកនោមគោទាំងស្រុង

លោក Surendra Singh ក៏បានអះអាងផងដែរថា៖​ ទឹកនោមគោមិនត្រឹមតែប្រឆាំងនឹងកូវីដ១៩ ប៉ុណ្ណោះទេ តែជាថ្នាំសិក្តិសិទ្ធប្រឆាំងនឹងជំងឺជាច្រើន ជាពិសេសជំងឺគាំងបេះដូង

ប្រភព៖ India Today

លោក Surendra Singh
លោក Surendra Singh
លោក Surendra Singh
លោក Surendra Singh
លោក Surendra Singh
លោក Surendra Singh
លោក Surendra Singh
លោក Surendra Singh
លោក Surendra Singh
លោក Surendra Singh
វីដេអូលោក Surendra Singh
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T