អីយ៉ាស់! Real Madrid និង AC Milan នឹងឡើងសង្វៀនដណ្ដើមយកកីឡាករ Spurs រូបនេះ

//s9.kh1.co/24/24998e09a2e95eec720da0738922742dc0a31a1c.jpg
កីទ្បា

 ១៣-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Real Madrid និង AC Milan ដណ្ដើមគ្នាយកខ្សែការពារម្នាក់របស់ Spurs

អេស្ប៉ាញ៖ យោងតាមការរាយការណ៍ពី AS ក្លិបអធិរាជស Real Madrid កំពុងពិចារណាទិញយក ខ្សែការពារ Serge Aurier ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លិប Tottenham Hotspur នេះបើយោងតាមការរាយការណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Serge Aurier
ខ្សែការពារ Serge Aurier

ប៉ុន្តែក្លិបម្ចាស់ពាន UCL ១៣សម័យនេះនឹងត្រូវប្រជែងគ្នាជាមួយ AC Milan ខណៈ Paris Saint-Germain ដែលជាក្លិបចាស់របស់ Aurier ក៏ចង់បានគេមកវិញដែរ។

ខ្សែការពារ Serge Aurier
ខ្សែការពារ Serge Aurier

Real Madrid មានគម្រោងយក Aurier មកជំនួសខ្សែការពាររបស់ក្លិបជាច្រើនដែលរងរបួសរួមមាន Dani Carvajal ដែលត្រូវគេរំពឹងទុកថានឹងបាត់មុខរហូតដល់ចប់រដូវកាលតែម្ដង ឯ Lucas Vazquez វិញគឺជិតផុតកុងត្រានៅខែក្រោយនេះហើយ។

ខ្សែការពារ Serge Aurier
ខ្សែការពារ Serge Aurier

Serge Aurier មានតម្លៃខ្លួនខ្ទង់ ១០លានផោន (ស្មើនឹងប្រមាណ ១៤.១លានដុល្លារ) ដែលសមល្មមអាចធ្វើឲ្យ Real មានលទ្ធភាពទិញយកគេបានខណៈ កីឡាករវ័យ២៤ឆ្នាំរូបនេះក៏មានបំណងចង់ចាកចេញពី Spurs ផងដែរ។

ខ្សែការពារ Serge Aurier
ខ្សែការពារ Serge Aurier

Aurier ក៏បានទាក់ទងជាមួយខ្សែការពារ Raphael Varane ជារឿយៗដោយសារពួកគេធ្លាប់លេងនៅក្លិប Lens ជាមួយគ្នាដូច្នេះគេអាចនឹងសម្រេចចិត្តផ្ទេរមកទឹកដី Santiago Bernabeu ក៏ថាបាន។ យ៉ាងណាមិញ Aurier ក៏អាចមានភាគរយផ្ទេរទៅ PSG វិញដែរព្រោះគេមានសម្ព័ន្ធភាពល្អជាមួយលោកគ្រូ Mauricio Pochettino ផងដែរ។

ខ្សែការពារ Serge Aurier កាលលេងនៅ PSG
ខ្សែការពារ Serge Aurier កាលលេងនៅ PSG

Serge Aurier ផ្ទេរពី PSG មក Spurs កាលពីឆ្នាំ២០១៧ ដោយបានបង្ហាញខ្លួនសរុប១១០ប្រកួតឲ្យក្លិប និងស៊ុតបញ្ចូលទីបាន៨គ្រាប់៕

ប្រភពthesun

Join us📲 :  https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T