បាត់មិត្តរួមក្រុមឆ្នើមៗច្រើន! មកមើលជម្រើសដំបូងក្នុងក្តីស្រមៃរបស់ Fabregas តិចមើល

//s9.kh1.co/93/9391d7194197979a02c59835631583ba5788cc11.jpg
កីទ្បា

 ១៣-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Cesc Fabregas បង្ហាញពីជម្រើសដំបូងដែលខ្លួនពេញចិត្តបំផុត

បរទេស៖ កីឡាករ Cesc Fabregas បានបង្ហើបពីកីឡាករជម្រើសដំបូងក្នុងក្តីស្រមៃរបស់ខ្លួនក្នុងអំឡុងពេលលេងឲ្យក្លិប Arsenal និង Chelsea ប៉ុន្តែយើងពុំឃើញមានវត្តមានរបស់ Didier Drogba និង Dennis Bergkamp ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Cesc Fabregas
   កីឡាករ Cesc Fabregas

ជាការពិតណាស់ Fabregas បានចាប់ផ្តើមក្លាយជាកីឡាករអាជីពនៅក្នុងឆ្នាំ២០០៣ជាមួយ Arsenal ជាទីកន្លែងដែលរូបគេបានចំណាយពេលវេលាចំនួនប្រាំបីឆ្នាំនៅទីនោះមុនផ្លាស់មកកាន់ Barcelona។ បន្ទាប់ពីបានលេងឲ្យ Barcelona ចំនួនបីរដូវកាល កីឡាករសញ្ជាតិអេស្ប៉ាញខាងលើ ក៏បានវិលត្រឡប់មកកាន់ក្របខណ្ឌ Premier League វិញ ប៉ុន្តែមិនមែនជាមួយ Arsenal ឡើយ គឺ Chelsea។

កីឡាករ Cesc Fabregas
កីឡាករ Cesc Fabregas

Fabregas ធ្លាប់បានលេងជាមួយកីឡាករល្បីៗ និង មានទេពកោសល្យជាច្រើននៅ Arsenal និង Chelsea ហើយ ខាងក្រោមនេះជាជម្រើសដំបូងក្នុងស្រមៃរបស់រូបគេ៖

  • អ្នកចាំទី៖ Thibaut Courtois
  • ខ្សែការពារ៖ Sol Campbell, John Terry, Branislav Ivanovic និង Gael Clichy
  • ខ្សែបម្រើ Patrick Vieira, Eden Hazard និង Alexander Hleb
  • ខ្សែបម្រើប្រយុទ្ធ៖ Robin van Persie
  • ខ្សែប្រយុទ្ធ៖ Thierry Henry និង Diego Costa៕
ជម្រើសដំបូងដែលកីឡាករ Cesc Fabregas ពេញចិត្ត
ជម្រើសដំបូងដែលកីឡាករ Cesc Fabregas ពេញចិត្ត

ប្រភពmetro

  Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប      

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T