ម្ចាស់រូបសង្ហា សាច់ដុំកង់ៗ! តែកុំមើលផ្ទះ GOT JIRAYU តុបតែងដូចរស់នៅជាមួយធម្មជាតិ

//s9.kh1.co/f8/f8b5813a256edd158d8363e4da166d46b72dfd66.jpg
តារា & កម្សាន្ដ

 ១៣-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាប្រុសរូបសង្ហា លោក Got Jirayu មិនត្រឹមតែពូកែ សង្ហាប៉ុណ្ណោះទេថែមទាំងពូកែរៀបចំផ្ទះយ៉ាងស្អាតទៀតផង។

ថៃ៖  លោក Got Jirayu ជាតារាសម្តែង  និងជាតារាបង្ហាញម៉ូតដ៏ល្បីល្បាញប្រចាំប្រទេសថៃ ។ ក្នុងចំណោមតារាសម្តែងប្រុសដ៏ទៃទៀត គេសង្កេតឃើញថា តារាសម្តែងរូបរាងខ្ពស់ មុខមាត់ស្អាត រូបនេះ មានប្រជាប្រិយភាពមិនធម្មតាឡើយ ទាំងក្នុងព្រះរាជាណាចក្រថៃ និង នៅក្រៅប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ លោក Got បានចូលប្រឡូកក្នុងវិស័យសិល្បៈ និងមានស្នាដៃជាច្រើនសម្រាប់ អ្នកគាំទ្រជាច្រើនរួមមានរឿង« Khun Chai Puttiphat, Chat Phayat, Kom Vaek,និង Bu Pae Sanniwat  ទទ្ទឹមនឹងនេះ លោក រង់ចាំថតរឿង «Lai Kinnaree» ក្នុងនាម Got ជាតារាដែលមានទេពកោសល្យហើយចូលចិត្តកាយសម្ព័ន្ធ លោកតែងតែដើរតួក្នុងសកម្មភាពឃោរឃៅ។ គេនិយាយថាវាជារូបភាពគួរឱ្យចងចាំរបស់អ្នកគាំទ្រ ថ្មីៗនេះតារាសម្តែងវ័យក្មេងរូបនេះបានប្រែក្លាយខ្លួនទៅជាតារាសម្តែងឯករាជ្យ។

ជាក់ស្ដែង លោក Got Jirayu មិនត្រឹមតែមានរូបរាងសង្ហា សាច់ដុំកង់ៗមានសម្ថភាពក្នុងការសម្ដែងនោះទេ លោកថែមទាំងពូកែរៀបចំតុបតែលំអផ្ទះ យ៉ាងស្រស់ស្អាត ជាមួយនឹងដើមឈើ ធម្មជាតិស្រស់បំព្រង មិនត្រឹមតែប៉ុណ្ណោះលោកបានគូគំនូរជាច្រើនដោយខ្លួនលោក ដើម្បីដាក់តាំងលំអរក្នុងផ្ទះ ទាក់ទាញគួរឲ្យចង់រស់នៅទៀតផង៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពផ្ទះ Got
ទិដ្ឋភាពផ្ទះ Got
ទិដ្ឋភាពផ្ទះ Got
ទិដ្ឋភាពផ្ទះ Got
ទិដ្ឋភាពផ្ទះ Got
ទិដ្ឋភាពផ្ទះ Got
ទិដ្ឋភាពផ្ទះ Got
ទិដ្ឋភាពផ្ទះ Got
ទិដ្ឋភាពផ្ទះ Got
ទិដ្ឋភាពផ្ទះ Got
ទិដ្ឋភាពផ្ទះ Got
ទិដ្ឋភាពផ្ទះ Got
ទិដ្ឋភាពផ្ទះ Got
ទិដ្ឋភាពផ្ទះ Got
ទិដ្ឋភាពក្នុងផ្ទះ​ Got 
ទិដ្ឋភាពក្នុងផ្ទះ​ Got 
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T