លោក​ Kloop​ និយាយថា ​Liverpool មិនអាចដោះស្រាយបញ្ហាពួកគេបានតាមរយៈការទិញលក់កីឡាករនារដូវក្តៅខាងមុខនេះទេ

//s9.kh1.co/57/57fd54cb1f33a2dadc00b45cbf79e27a196f50dc.jpeg
កីទ្បា

 ១៣-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Kloop ​និយាយថា​ Liverpool មិនអាចដោះស្រាយបញ្ហាពួកគេបានទេតាមរយៈការទិញលក់កីឡាករ​​

អង់គ្លេស៖ គ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool លោក Jurgen Kloop បាននិយាយថា​ ក្រុមហង្សក្រហម Liverpool​​ នឹងមិនអាចដោះស្រាយបញ្ហាដែលកំពុងជួបប្រទះនោះទេតាមរយៈការទិញលក់កីឡាករមួយចំនួននៅក្នុងក្រុមនារដូវក្តៅខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Jurgen Kloop
  លោក Jurgen Kloop
កីឡាករក្រុម Liverpool 
កីឡាករក្រុម Liverpool 

លោក Jurgen Klopp មានប្រសាសន៍ថាក្រុមហង្សក្រហម Liverpool មិនចាំបាច់ចំណាយប្រាក់ច្រើនក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅដើម្បីដោះស្រាយបញ្ហាដែលពួកគេបានជួបប្រទះនៅ Premier League រដូវកាលនេះ។​ ទោះបីជាក្រុមហង្សក្រហម Liverpool មាន ២ ប្រកួតក្នុងដៃក៏ដោយ ប៉ុន្តែក្រុមដែលឈ្នះជើងឯក Premier League រដូវកាលមុនមួយនេះគឺដេញតាមពីក្រោយក្រុមតោខៀវចំនួន ៧ ពិន្ទុហើយមានហានិភ័យក្នុងការខកខានក្នុងការប្រជែងយកកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions Leagueនៅរដូវកាលក្រោយ។

  លោក Jurgen Kloop
  លោក Jurgen Kloop

លោក Klopp បានសោកស្តាយចំពោះការរងរបួសដ៏វែងរបស់កីឡាករក្រុម Liverpool ក្នុងរដូវកាលនេះដែលជាកត្តាមួយនៅពីក្រោយការធ្វើមិនបានល្អរបស់ពួកគេប៉ុន្តែគាត់បានទទូចថាក្លឹបមិនអាចនិងមិនធ្វើសកម្មភាពខ្លាំងទេនៅក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះដើម្បីដណ្តើមតំណែងរបស់ពួកគេនៅលីកកំពូលនៃក្របខ័ណ្ឌ Premier League ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T