មានពាក្យអ្វីជូនពរគាត់អត់! ខណ:យប់នេះ បវរកញ្ញាកម្ពុជា រ៉េត សារីតា នឹងត្រូវឆ្លងកាត់វិញ្ញាសាដ៏តានតឹងមួយនេះ

//s9.kh1.co/2a/2a28388f0160c793d0be9304f1d01e2106067792.jpg
តារា & កម្សាន្ដ

 ១៣-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

យប់នេះ បវរកញ្ញាកម្ពុជា រ៉េត សារីតា នឹងត្រូវឆ្លងកាត់វិញ្ញាសា វគ្គសម្ភាសន៍ ជាមួយនឹងគណកម្មាការផ្ទាល់នៅក្នុងបន្ទប់បិទជិត

សហរដ្ឋអាមេរិក: ពេលវេលាដែលប្រិយមិត្ត និងអ្នកនិយមគាំទ្រវិស័យប្រកួតបវរកញ្ញា ឬ Beauty Pageant បានទន្ទឹមរងចាំនោះគឺថា នៅវេលាយប់នេះ បវរកញ្ញាឯកចក្រវាលកម្ពុជា កញ្ញា រ៉េត សារីតា នឹងត្រូវឆ្លងកាត់នូវវិញ្ញាសាមួយ គឺជា វគ្គសម្ភាសន៍ ជាមួយនឹងគណកម្មាការផ្ទាល់នៅក្នុងបន្ទប់បិទជិត ដោយវគ្គមួយនេះជាដំណាក់កាលដ៏សំខាន់នៅក្នុងការប្រកួតដើម្បីទទួលពិន្ទុពីគណកម្មាការ ខណ:ដែលនឹងមិនមានការLive ផ្ទាល់ ឬបន្តផ្ទាល់អ្វីទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា

សូមរំលឹកផងដែលថា បេក្ខភាពបវរកញ្ញាឯកចក្រវាលកម្ពុជា រ៉េត សារីតា កញ្ញាមិនត្រឹមតែមានរូបសម្រស់ស្អាតបែបខ្មែរបុ៉ណ្ណោះទេ ប៉ុន្តែកញ្ញាក៏មានចំណេះដឹងទូទៅយ៉ាងទូលំទូលាយ ដោយក្រៅតែភាសាខ្មែរជាភាសាកំណើត កញ្ញា ក៏អាចចេះនិយាយយ៉ាងស្ទាត់ជំនាញក្នុងភាសាអង់គ្លេស និងបារាំងផងដែរ។

លើសពីនេះទៅទៀតនោះ ក្រោយឆ្លងកាត់នៅវគ្គសម្ភាសន៍នៅក្នុងបន្ទប់ជាមួយគណៈកម្មាការ នៅព្រឹកស្អែកពោលគឺនៅម៉ោង ៧:០០នាទីព្រឹក កញ្ញា រ៉េត សារីតា នឹងគ្រងឈុតទេព រួបរួម ដើម្បីចូលរួមប្រកួតប្រជែងក្នុងវគ្គឈុតតំណាងជាតិ ខណ:ដែលមហាជន និងអ្នកគាំទ្រទូទាំងប្រទេសកំពុងតែគាំទ្រកញ្ញា ឲ្យទទួលបាននូវជោគជ័យដើម្បីជាកិត្តិយសជាតិពីចម្ងាយ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

កញ្ញា រ៉េត សារីតា គ្រងឈុតទេពរួបរួម
កញ្ញា រ៉េត សារីតា គ្រងឈុតទេពរួបរួម
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
រ៉េត សារីតា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T