ពុទ្រា​មាន​អត្ថប្រយោជន៍​ច្រើន​ គ្នា​យើង​មិន​គួរ​រំលង​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

//s9.kh1.co/03/037c1b9f3baee2f3b85f7d752bc52263c6471390.jpg
យល់ដឹង

 ១៣-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ពុទ្រា​មិន​ត្រឹម​តែ​មាន​រសជាតិ​​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​មាន​គុណប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន​ផង​ដែរ។

ពុទ្រា​មិន​ត្រឹម​តែ​មាន​រសជាតិ​​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​មាន​គុណប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន​ផង​ដែរ។​ ​​​ជាទូទៅ​ នៅ​ពេល​ដែល​ផ្លែឈើ​មួយ​ប្រភេទ​នេះ​​​ក្រៀម​ល្អ​​​​ ​​​​យើង​អាច​ញ៉ាំ​វា​ជា​លក្ខណៈដូច​​​ស្ករ​គ្រាប់​ និង​បង្អែម​បាន។​ ​ប្រសិនបើ​យើង​ប្រើប្រាស់​វា​នៅ​ក្នុង​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​វិញ​ ​ផ្លែ​ពុទ្រា​អាច​ជំរុញ​​ការ​គេង​លក់​ស្រួល​ និង​កាត់បន្ថយ​អាការៈ​ថប់​បារម្ភ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ផ្លែ​ពុទ្រា​

​​​​​​​​ផ្លែ​ពុទ្រា​មាន​កាឡូរី​ទាប ប៉ុន្តែ​វា​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ វីតាមីន និង​រ៉ែ​។​ ផ្លែ​ពុទ្រា​ចំនួន​​១០០​ក្រាម ឬ​ប្រហែល​៣​ផ្លែ​ ផ្ដល់​នូវ​៖

  • កាឡូរី៧៩
  • ប្រូតេអ៊ីន​ ១​ក្រាម​​
  • កាបូអ៊ីដ្រាត​ ២០​ក្រាម
  • ជាតិ​សរសៃ​ ១០​ក្រាម​
  • វីតាមីន​C ៧៧%​នៃ​តម្លៃ​ប្រចាំ​ថ្ងៃ​
  • ប៉ូតាស្យូម ៥%​នៃ​តម្លៃ​ប្រចាំថ្ងៃ​

អត្ថប្រយោជន៍​នៃ​ផ្លែ​ពុទ្រា

ផ្លែ​ពុទ្រា​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ដូច​ខាង​ក្រោម​៖​​

​១. សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​

​ផ្លែ​ពុទ្រា​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ជា​ច្រើន​ ព្រមទាំង​​វីតាមីន​C​​ ដែល​អាច​ការពារ​​​​​រាងកាយ​ពី​ការ​បំផ្លាញ​ដោយ​រ៉ាឌីកាល់​សេរី​។​ ពិត​ណាស់​ ​រ៉ាឌីកាល់​សេរី​​​​ចូលរួម​ចំណែក​​ដ៏​សំខាន់​​ក្នុង​ការ​បង្ក​ជា​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​មួយ​ចំនួន​ ដូចជា​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ជំងឺ​បេះដូង​ និង​មហារីក​។​

២. បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​គេង​ និង​មុខងារ​ខួរ​ក្បាល​

​​​​​ជាមួយ​គ្នា​នេះ​ដែរ​ ពុទ្រា​ត្រូវ​បាន​ប្រើប្រាស់​ជា​ឱសថ​សម្រាប់​ជំនួយ​ដល់​គុណភាព​ការ​គេង​ និង​មុខងារ​ខួរ​ក្បាល​។​ ​បន្ថែម​ពី​នេះ​ វា​​ក៏​​ជួយ​កាត់បន្ថយ​​អាការៈ​ថប់បារម្ភ​ ​បង្កើន​ការ​ចងចាំ និង​ជួយ​ការពារ​កោសិកា​ខួរ​ក្បាល​ពី​ការ​បំផ្លាញ​ដោយ​សមាសធាតុ​បំផ្លាញ​សរសៃ​ប្រសាទ​បាន​យ៉ាង​អស្ចារ្យ​។

៣. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ប្រឆាំង​កោសិកា​មហារីក​

​​​​​សារធាតុ​Polysaccharides ដែល​ជា​ជាតិ​ស្ករ​ធម្មជាតិរួម​ជាមួយ​នឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ អាច​​ទប់​ស្កាត់​រ៉ាឌីកាល់​សេរី​ បន្សាប​កោសិកា​គ្រោះថ្នាក់​ ​និង​កាត់​បន្ថយ​ការ​រលាក​។​ ​​ជាក់​ស្ដែង​ ​នៅ​ពេល​ដែល​កម្រិត​នៃ​ការ​រលាក​ និង​រ៉ាឌីកាល់​សេរី​​ថយ​ចុះ ​​​រាងកាយ​របស់​​យើង​ក៏​ត្រូវ​បាន​ការពារ​​ពី​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​។​ រី​ឯ​​សារធាតុ​lignins ដែល​ជា​ប្រភេទ​ជាតិ​សរសៃ​ជាមួយ​នឹង​​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម ជួយ​ជំរុញ​ការ​ផលិត​កោសិកា​ភាព​ស៊ាំ​ និង​បង្កើន​អត្រា​​​​បន្សាប​សមាសធាតុ​បង្ក​គ្រោះថ្នាក់​។ ទន្ទឹម​នឹង​នេះ​ដែរ​ ផ្លែ​ពុទ្រា​ក៏​សំបូរ​ទៅ​ដោយ​វីតាមីន​C ​ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​មហារីក​។

៤. ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​ប្រសើរ​ឡើង​

​​​​​​​​លើស​ពី​នេះ​ ​ជាតិ​សរសៃ​​ដែល​មាន​នៅ​ក្នុង​ផ្លែ​ពុទ្រា​ អាច​ជួយ​​​ជំរុញ​ការ​រំលាយ​អាហារ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​។​ ​វា​ជួយ​ពង្រឹង​​ស្រទាប់​នៃ​ក្រពះ​ និង​ពោះវៀន ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​​បំផ្លាញ​ដោយ​ដំបៅ​ របួស​ និង​បាក់តេរី​​បង្ក​គ្រោះថ្នាក់​ ដែល​អាច​មាន​នៅ​ក្នុង​ពោះវៀន​របស់​យើង​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T