តម្លៃ​​ខ្លួន​​​ឡើង​​ស្រឺត​ៗ​! Kim Soo Hyun ឡើង​ថ្លៃខ្លួន​​ពី ១០​ម៉ឺន​​​​ដល់​ ៤៥​ម៉ឺន​ដុល្លារ​ ក្នុង​ការថត​រឿង​​​មួយ​​ភាគ

//s9.kh1.co/6c/6c59d4b3621851c9a9c76ddc6480e405e28871ab.jpg
តារា & កម្សាន្ដ

 ១៣-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តម្លៃខ្លួនកប់ពពក! Kim Soo Hyun ឡើងថ្លៃខ្លួនពីការថតភាពយន្តតម្លៃពី ១០ម៉ឺន ឡើងដល់ ៤៥ម៉ឺនដុលារ ក្នុងការថត​រឿង​មួយភាគ

កូរ៉េខាងត្បូង៖ បន្ទាប់ពីជោគជ័យខ្លាំងលើវិថីជាតារាសម្ដែងប្រុសឆ្នើម នឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់​ទស្សនិកជន ពេលនេះតម្លៃខ្លួនរបស់តារាប្រុសលោក  Kim Soo Hyun ហាក់ឡើងថ្លៃកប់ពពក បើធៀបនឹងតម្លៃខ្លួន​ចាស់​ដែលផលិតករបានឲ្យកាលពីពេលមុន។កាលឡើងថ្លៃខ្លួនរបស់តារាប្រុសមុខមានមន្តស្នេហ៍រូបនេះ បានធ្វើឲ្យ​តារា​ស្រីប្រុសជាច្រើនរូបទៀតនៅកូរ៉េខាងត្បូង បានតំឡើងថ្លៃខ្លួនតាមដែរ ដែលធ្វើឲ្យផលិតករក្រវីក្បាលគិតមិនចេញ ពោលគឺតម្លៃគុណជាបីជាបួនឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=540,h=810,q=100/1d/1d95e93e2f7feb5431fbfe7da5a87db2db7e0744.png

យោងតាមការរាយការណ៍របស់សារព័ត៌មានមួយដែលមានឈ្មោះថា OSEN បានចុះផ្សាយយ៉ាងដូចច្នេះថា លោក Kim Soo Hyun តារាប្រុសវ័យ ៣៣ឆ្នាំរូបនេះសម្រាប់តែឡើងតម្លៃខ្លួន ៤៤៣០០០ដុលារ សម្រាប់ការថតភាពយន្ត​មួយ​ភាគ បើសិនជារឿងនោះមាន ២០ភាគនោះតម្លៃខ្លួននៃការថតប្រហែលប្រមាណជា ៨លាន ៨សែន ៦​ម៉ឺន​ដុល្លារ។ ក្រោយលេចលឺដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រមិនសប្បាយ​ចិត្តនោះទេ ពោលគឺប្រិយមិត្តគិតថា​លោកហាក់​ពើង​ទ្រូងខ្លាំង ដល់​ថ្នាក់​តារាលំដាប់ហូលីវូដស៊ីថ្លៃប្រមាណ ៣៥ម៉ឺនដុលារប៉ុណ្ណោះក្នុងមួយភាគ៕

ប្រភព៖ zapzee

https://s9.kh1.co/__image/w=634,h=750,q=100/87/87ef6514d5abfc20b309c3db350f46e65d823d1c.jpg
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T