Chelsea ឬ Man City? លោក Ian Wright ទាយថាក្រុមមួយនេះនឹងលើកពាន UCL

//s9.kh1.co/19/192a3d6cf9c67ef77729aede2dd3db1a99b81909.jpeg
កីទ្បា

 ១៣-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក Wright ថា Man City ជាម្ចាស់ពាន UCL រដូវកាលនេះ

អង់គ្លេស៖ អតីតកីឡាកររបស់ក្លិបកាំភ្លើងធំ Arsenal គឺលោក Ian Wright បានទាយថា Manchester City នឹងយកឈ្នះ Chelsea ក្លាយជាជើងឯក Champions League រដូវកាលនេះ ខណៈដែលការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UCL នឹងធ្វើឡើងនៅថ្ងៃទី៣០ខែ ឧសភា នេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Manchester City
កីឡាករ Manchester City
កីឡាករ Chelsea
កីឡាករ Chelsea

នេះជាលើកដំបូងហើយដែល Manchester City ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Pep Guardiola បានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ ហើយថ្មីៗនេះ ក្លិបក៏ក្លាយជាជើងឯក Premier League រដូវកាលនេះបានឆ្លងកាត់ព្យុះភ្លៀងជាច្រើនតាំងពីបើករដូវកាល ប៉ុន្តែមកដល់ពេលនេះ ក្លិបបានយកឈ្នះ ក្លិបធំៗជាច្រើនដូចជា Borussia Monchengladbach, Borussia Dortmund និង Paris Saint-Germain ជាដើម។

កីឡាករ Manchester City
កីឡាករ Manchester City

Chelsea ឯណោះវិញ បើសិនយកឈ្នះ Man City បាននោះក្លិបនឹងលើកពាន UCL លើកទី២បង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ហើយនៅក្នុងការប្រកួត UCL នេះដែរ ក្លិបដែលដឹកនាំដោយលោកគ្រូបង្វឹក Thomas Tuchel មួយនេះបានយកឈ្នះ Real Madrid នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀតផង។

កីឡាករ Chelsea
កីឡាករ Chelsea

យ៉ាងណាមិញ លោក Ian Wright គិតថា Man City ពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការលើកពាន Champions League បើទោះបីជា Chelsea ខ្លាំងមិនណយដែរ ដោយលោកបានថ្លែងថា៖

ខ្ញុំពិតជាឆ្ងល់ណាស់ព្រោះកីឡាករសំខាន់ៗជាច្រើនបានបាត់មុខនៅក្នុងការប្រកួតចុងក្រោយ(ជំនួបរវាង Man City និងChelsea)នេះ។ ខ្ញុំចូលចិត្តការលេងរបស់ Chelsea ប៉ុន្តែតើ Chelsea អាចយកឈ្នះបានទេបើសិន Man City ដាក់ Kevin De Bruyne, Mahrez និង Gundogan ឲ្យចូលលេង? ខ្ញុំគិតថានេះជាវិធីមួយដែល Man City គួរធ្វើ។ពួកគេត្រូវតែធ្វើឲ្យវាកើតឡើង។ ឯ Chelsea វិញយើងឃើញហើយថាក្រោយ Frank Lampard ចេញគឺ Thomas Tuchel បានធ្វើឲ្យក្រុមប្រសើរឡើង ហើយចុងក្រោយពួកគេក៏បានឡើងមកវគ្គផ្ដាច់ព្រ័ត្រ។ ពួកគេនៅតែមើលទៅមានជំនឿជាក់បើទោះបីជា Man City ជាក្រុមគីឡូធ្ងន់ក៏ដោយប៉ុន្តែខ្ញុំគិតថា Manchester City នឹងឈ្នះការប្រកួតនេះ។

លោក Ian Wright
លោក Ian Wright
លោក Ian Wright

ប្រភពmetro

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T