ល្អណាស់! Ajax ដុតរំលាយពានលីគកំពូល ដែលក្រុមទើបនឹងឈ្នះដើម្បីធ្វើរឿងមួយ តបស្នងអ្នកគាំទ្រខ្លួន

//s9.kh1.co/9d/9d33f088a66a53eac02bc417b1c0e2a49e7e01c3.jpg
កីទ្បា

 ១៣-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Ajax បានរំលាយពានរង្វាន់ខ្លួនចោលដើម្បីបំបែកធ្វើជារូបផ្កាយចែកអ្នកគាំទ្រ

ហូឡង់៖ ក្លិប Ajax បានសម្រេចចិត្តដុតរំលាយពានរង្វាន់លីគកំពូលហូឡង់ ក្របខណ្ឌ Eredivisie ដែលពួកគេគ្រងទើបតែឈ្នះក្នុងរដូវកាល ២០២០-២០២១ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការរំលាយពានរង្វាន់
ការរំលាយពានរង្វាន់

ជាការពិតណាស់ ពានរង្វាន់ដែលមានទម្ងន់ចំនួន ២,៧៥គីឡូក្រាម ត្រូវបានធ្វើការរំលាយរួចរាល់ ហើយដើម្បីយកទៅផលិតជារូបផ្កាយតូចៗ ចំនួន ៤២០០០ ផ្កាយ ដើម្បីចែកជូនទៅកាន់អ្នកគាំទ្ររបស់ខ្លួនដែលបានទិញសំបុត្រហើយមិនបានចូលរួមទស្សនាការប្រកួត។ សម្រាប់ផ្កាយនីមួយៗមានទម្ងន់ ៣,៤៥ក្រាម ដែលក្នុងនោះទម្ងន់ ០,០៦ក្រាម គឺ កើតចេញពីការរំលាយពានរង្វាន់ខាងលើ។ 

ផ្កាយដែលត្រូវបានរំលាយពីពានរង្វាន់
ផ្កាយដែលត្រូវបានរំលាយពីពានរង្វាន់

គួរបញ្ជាក់ដែរថា នៅក្នុងលីគកំពូលហូល្លង់រដូវកាលនេះ គឺ Ajax បានលេងក្នុងការប្រកួតដែលគ្មានអ្នកគាំទ្រចូលរួមទស្សនាដល់ទៅ៣០ប្រកួតក្នុងចំណោម៣៤ប្រកួត ហើយ ពួកគេបានគ្រងជើងឯកក្របខណ្ឌ Eredivisie ជាលើកទី៣៥ផងដែរ៕

ក្លិប Ajax
ក្លិប Ajax

ប្រភពskysports

    Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប    

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T