ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងបន្ថែមពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤-១៦ ខែឧសភា

//s9.kh1.co/f9/f9d083723b65b35cafb51ea8c27441498438d610.jpg
សង្គម

 ១៣-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងបន្ថែមពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២១។

ភ្នំពេញ៖ នៅមុននេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងបន្ថែមស្ដីពី ស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។ ក្រសួងបានបញ្ជាក់ថា តាមរយៈការវិវត្ដន៍ជាក់ស្ដែងនៃស្ថានភាពអាកាសធាតុ ឃើញថា បណ្ដុំសម្ពាធទាបរួមជាមួយនឹងខ្យល់និរតីដែលបក់មកពីឈូងសមុទ្រថៃ នឹងមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖

- តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន្ដរួមមាន៖ ខេត្ដរតនគីរី ខេត្ដមណ្ឌលគីរី ខេត្ដស្ទឹងត្រែង ខេត្ដឧត្តរមានជ័យ និងខេត្ដព្រះវិហារ។

- តំបន់វាលទំនាបកណ្ដាល និងតំបន់មាត់សមុទ្ររួមមាន៖ ខេត្ដតាកែវ ខេត្ដកណ្ដាល ខេត្ដកំពង់ស្ពឺ ខេត្ដកំពង់ឆ្នាំង ខេត្ដពោធិ៍សាត់ ខេត្ដបាត់ដំបង ខេត្ដបន្ទាយមានជ័យ ខេត្ដប៉ៃលិន ខេត្ដកំពង់ធំ ខេត្ដព្រះសីហនុ និងខេត្ដកោះកុង។

ដែលខេត្តទាំងនេះ នឹងមានភ្លៀងលាយឡំជាមួយផ្គររន្ទះ ពីបង្គួរទៅខ្លាំងស្ទើរគ្រប់កន្លែង និងមានខ្យល់កន្ដ្រាក់ដែលមានល្បឿនខ្លាំង (ខ្យល់មុខកាត់ Wind Shears) ពី ១០ ទៅ ២០ ម៉ែត្រក្នុងមួយវិនាទី និងផ្ទៃសមុទ្រមានរលកមធ្យម។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិនានា ដែលអាចកើតមានជាយថាហេតុ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សេចក្ដីជូនដំណឹងរបស់ក្រសួង
សេចក្ដីជូនដំណឹងរបស់ក្រសួង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T