តារាកំប្លែងស្រី របស់ប្រទេសកូរ៉េ មានឈ្មោះថា Lee Hee Kyung បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានស្រកទំងន់អស់ ៣២គីឡូក្រាម។

យោងតាមប្រភពព័ត៌មាន Soompi របស់ប្រទេសកូរ៉េ បានឲ្យដឹងថា តារាកំប្លែង Lee Hee Kyung រូបនេះ បានធ្វើការសម្រកទំងន់ អស់រយៈពេល ២០សប្តាហ៏ និងបានស្រកអស់ ៣២គីឡូក្រាម។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ កន្លងទៅនេះ តារាស្រីរូបនេះ បានបង្ហាញរូបរាងដ៏ស្រស់ស្អាតរបស់នាង បន្ទាប់ពីនាងបានសម្រកទំងន់រួច នៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់មួយ។

បើតាមសម្តីរបស់តារាស្រីរូបនេះ បានប្រាប់ឲ្យដឹងថា នាងបានរក្សាទុករូបថត ដែលនាងបានស្លៀកឈុតហែលទឹក តាំងពីពេលនាងមានរាងស្គម ជាច្រើនសន្លឹក ធ្វើដូច្នេះទើបនាងមិនបណ្តោយខ្លួន ឲ្យមានរូបរាងធាត់ដូចពេលមុនទៀត៕





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]