Man City អស់​បារម្ភ​នឹង​ការ​ចាកចេញ​របស់ Sergio Aguero ព្រោះ​ក្លិបបាន​ត្រៀម​ជម្រើស​ ៤ នាក់​រួច​ហើយ​ នៅ​រដូវ​ក្តៅ​នេះ

//s9.kh1.co/4c/4c7c3c48b6873730449fbc041d40b2009c053166.jpeg
កីទ្បា

 ១៣-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

​ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ត្រូវបានបញ្ជាក់ថានឹងចាកចេញពីពហុកីឡាដ្ឋាន Etihad កាលពី​ខែ​មីនាដោយ​មាន​មន្ត្រីកំពូលៗ

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ត្រូវបានបញ្ជាក់ថានឹងចាកចេញពីពហុកីឡាដ្ឋាន Etihad កាលពី​ខែ​មីនាដោយមានមន្ត្រីកំពូលៗ នៅឯក្លឹបរួមជាមួយលោក Pep Guardiola សម្រេចចិត្តមិនបន្តកុងត្រាថ្មីរបស់​គាត់​លើស​ពីចុងបញ្ចប់នៃរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sergio Aguero
Sergio Aguero

ឥឡូវនេះក្រុម Manchester City ពិតជាមានភារកិច្ចដ៏ធំធេងមួយនៅក្នុងដៃរបស់ពួកគេ៖ តើពួកគេត្រូវធ្វើយ៉ាងម៉េច​ដើម្បី​ជំនួសតំណែង​អ្នករកគ្រាប់បាល់ដ៏អស្ចារ្យបំផុតមិនធ្លាប់មានរបស់ពួកគេហើយតើពួកគេសុខចិត្តចំណាយប៉ុន្មាន​សម្រាប់​ខ្សែប្រយុទ្ធដែលត្រឹមត្រូវសម្រាប់ការងារនេះ?

Erling Haaland
Erling Haaland

យោងតាម Paul Hirst of the Times នៅយប់ថ្ងៃពុធលោក Pep Guardiola និង Manchester City មាន​ឈ្មោះ​កីឡាករ​ចំនួនបួននាក់នៅក្នុងបញ្ជីខ្សែប្រយុទ្ធរបស់ពួកគេដើម្បីជំនួសកីឡាករ Sergio Aguero នៅក្នុងទីផ្សារ​ដោះ​ដូរកីឡាករ នារដូវក្តៅខាងមុខនេះ ដែលអ្នកខ្លះមានតម្លៃថ្លៃជាងរូបគេទៅទៀត។

Harry Kane
Harry Kane

កីឡាករដែលគួរអោយកត់សំគាល់ ស្ថិតនៅកំពូលនៃបញ្ជីគឺ Erling Haaland របស់ Borussia Dortmund និង Harry Kane របស់ Tottenham ។ ពួកគេទាំងពីរនាក់មានថ្លៃផ្ទេរលើសពី ១៥០ លានផោន។

Lautaro Martinez
Lautaro Martinez

មានកីឡាករ ២នាក់ទៀតគឺ Lautaro Martinez និង Andre Silva ក៏ស្ថិតក្នុងបញ្ជីសម្រាំងផ្ទេររបស់ក្រុម Manchester City ផងដែរ ក្នុងករណីដែលពួកគេខកខានគោលដៅសំខាន់របស់ពួកគេ ឬទៅវិនិយោគកាន់​តែ​ច្រើន​លើផ្នែកផ្សេងទៀត៕

Andre Silva
Andre Silva
HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T