ថ្មីៗ Cecilia Cheung ផ្លាស់ទៅរស់នៅ​សៀងហៃ​​ជាមួយ​កូន​ប្រុស​ទាំង​ ៣ ក្រោម​ហេតុ​ផល​នេះ

//s9.kh1.co/fc/fcd34f6c4d8ea7def5dd38f373067dcf8ff1a40c.jpg
តារា & កម្សាន្ដ

 ១៣-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Cecilia Cheung កំពុងថតក្នុងកម្មវិធី ជីវិតគឺស្រស់ស្អាត (Life is Beautiful) រដូវកាលថ្មីអមជាមួយ Xuan Yi និង Shen Mengchen នៅឯ Wuzhen ផងដែរ

ហុងកុង៖ ទោះបីជា Cecilia Cheung ត្រូវបានជម្រុះចោលដោយមិនអាចបន្តក្នុងកម្មវិធីសម្តែង Sisters Who Make Waves ២ ក៏ដោយក៏ប្រជាប្រិយភាពរបស់នាងនៅក្នុងប្រទេសចិនគឺស្ថិតនៅកម្រិតខ្ពស់បំផុត​ជាមួយនឹង​ការងារ​ជាច្រើនតម្រង់ជួររង់ចាំនាង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ន Cecilia Cheung កំពុងថតក្នុងកម្មវិធី ជីវិតគឺស្រស់ស្អាត (Life is Beautiful)  រដូវកាលថ្មីអមជាមួយ Xuan Yi  និង Shen Mengchen នៅឯ Wuzhen ផងដែរ។ ដើម្បីធ្វើឱ្យមានតុល្យភាពទាំងការងារ និងគ្រួសារ​មាន​ពាក្យ​ចចាមអារាមថាតារាសម្តែងវ័យ ៤០ ឆ្នាំរូបនេះបានផ្លាស់ទៅរស់នៅទីក្រុងសៀងហៃជាមួយកូនប្រុសទាំង ៣ របស់នាងអាយុ ១៣ ឆ្នាំឈ្មោះ Lucas, អាយុ ១១ ឆ្នាំឈ្មោះ Quintus និង Marcus អាយុ ២ ឆ្នាំ។

Cecilia Cheung និងកូនប្រុសទាំង ៣
Cecilia Cheung និងកូនប្រុសទាំង ៣

សារព័ត៌មានចិនបានផ្តិតយករូបភាពរបស់ Lucas ទៅសាលារៀននៅសៀងហៃ។ ក្រោយមកគាត់ត្រូវបាន​អ្នកបើកបរ និងមេដោះនាំយកទៅក្នុងឡានរបស់ Cecilia ។ នៅពេលដែល Lucas កំពុងដើរតម្រង់ទៅឡានមនុស្សជាច្រើន​បាន​កត់​សម្គាល់ឃើញថាគាត់ខ្ពស់និងស្គមជាងមុន ហើយថែមទាំងសរសើរគាត់ដែលមានសម្លៀកបំពាក់​ទាន់​សម័យ​។​

ចំណែកឯប្អូនប្រុសរបស់គាត់ Quintus ត្រូវគេថតរូបបាននៅពេលគាត់ត្រូវបានគេបញ្ជូនទៅគ្លីនិករបស់វេជ្ជបណ្ឌិត​មួយ​រូបនៅសៀងហៃ។ មានការសន្និដ្ឋានថាគាត់មិនទាន់ទម្លាប់នឹងបរិយាកាសថ្មីរបស់គាត់នៅឡើយទេហើយគាត់​ក៏​ប្រហែល​ជាឈឺហើយដែរ។

មូលហេតុដែល Cecilia សម្រេចចិត្តផ្លាស់ប្តូរទីលំនៅទៅសៀងហៃ មានពាក្យចចាមអារាមថាឪពុករបស់ Marcus គ្រោងនឹងផ្លាស់ប្តូរទីលំនៅ។

សូមទស្សនារូបភាពខាងក្រោម៖ 

Cecilia Cheung និងកូនប្រុសទាំង ២
Cecilia Cheung និងកូនប្រុសទាំង ២
Cecilia Cheung
Cecilia Cheung
Cecilia Cheung
Cecilia Cheung
Cecilia Cheung
Cecilia Cheung
Cecilia Cheung
Cecilia Cheung
Cecilia Cheung
Cecilia Cheung

ប្រភព៖ Jayne Stars

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T