ក្តៅៗ! ពិធីការិនីរូបនេះ ត្រូវបានតុលាការ សម្រេចដោះលែង ឲ្យនៅក្រៅឃុំហើយ

//s9.kh1.co/af/afcb1fd81740c6627ba92204f3ef58e8975cf3a1.jpg
តារា & កម្សាន្ដ

 ១៣-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ក្តៅៗ មុននេះបន្តិច តុលាការបាន សម្រេចឲ្យ ពិធីការិនី រងពាក្យបណ្តឹងលោកឧកញ៉ាល្បីឈ្មោះនោះ នៅក្រៅឃុំ ជាបណ្តោះអាសន្នហើយ

រាជធានីភ្នំពេញ ៖ តាមរយៈការស៊ើបសួរ របស់សាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៣ ឧសភា នេះ បានសម្រេចឲ្យ ពិធីការិនីរងពាក្យបណ្តឹង លួចមានស្ថានទម្ងន់ទោស​ បន្ទាប់ពី ត្រូវជាប់ឃុំ កាលពីថ្ងៃទី​ ១១ ឧសភា ថ្មីៗនេះ នៅក្រៅឃុំជាបណ្តោះអាសន្នហើយ ក្រោមការស្នើសុំរបស់ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា អតីតបេក្ខភាព បវរកញ្ញាកម្ពុជា រូបនេះ បានប្តឹងបកទៅលោកឧកញ៉ាវិញចំនួន ៣ចំណុច និងទារសំណង ក្នុងចំនួនទឹកប្រាក់ ដូចខាងក្រោម ៖

១៖ ប្តឹងឧកញ៉ា ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» ដោយមានស្ថានទម្ងន់

២៖ ទាមទារសំណងជំងឺចិត្ត ចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារ

៣៖ ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺនដុល្លារ៕

ប្រភព ៖ Fresh News

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T