ក្លិប Bacelona បានធ្វើការដេញថ្លៃកីឡាកររបស់ក្រុម Borussia Dortmund រូបនេះ ក្នុងតម្លៃ ១០៥ លានផោន

//s9.kh1.co/89/8934519659303068ec36669113f3956e64b788b5.jpg
កីទ្បា

 ១៣-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ក្រុម Bacelona បានឱ្យដឹងថា ការផ្តល់ជូនដំបូងនូវទឹកប្រាក់ ១០៥ លានផោន (៩០ លានដុល្លារ) សម្រាប់ខ្សែប្រយុទ្ធរបស់ក្រុម Borussia Dortmund គឺកីឡាករ Erling Braut Haaland ។

បរទេស៖ តាមរបាយការណ៍របស់ក្រុម Bacelona បានឱ្យដឹងថា នឹងផ្តល់ជូនដំបូងនូវទឹកប្រាក់ ១០៥ លានផោន (៩០ លានដុល្លារ) សម្រាប់ខ្សែប្រយុទ្ធរបស់ក្រុម Borussia Dortmund គឺកីឡាករ Erling Braut Haaland

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Erling Braut Haaland
ខ្សែប្រយុទ្ធ Erling Braut Haaland

ខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំរូបនេះបានរកគ្រាប់បាល់បាន ៣៧ គ្រាប់និងបានជួយ ១១ លើកក្នុងការបង្ហាញខ្លួនចំនួន ៣៨ ដងនៅរដូវកាលនេះមានក្លិបមួយចំនួនបាននិយាយថាចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះនៅពេលទីផ្សារដោះដូរកីឡាករនៅពេលខាងមុខនេះ។

ខ្សែប្រយុទ្ធ Erling Braut Haaland
ខ្សែប្រយុទ្ធ Erling Braut Haaland

ក្លិប Real Madrid, Manchester United, Manchester City និង Chelsea ក៏ត្រូវបានគេជឿថាមានការចាប់អារម្មណ៍លើកីឡាករជនន័រវេសរូបនេះនៅទឹកប្រាក់ចំនួន ៧៥ លានផោន (៦៥ លានផោន) នៅក្នុងកិច្ចសន្យា BVB របស់ពួកគេនៅរដូវកាលខាងមុខនេះដែរ។

រូបតំណាងក្លិប Real Madrid, Manchester, UnitedManchester ,CityChelsea
រូបតំណាងក្លិប Real Madrid, Manchester, UnitedManchester ,CityChelsea

ប្រធានក្លិប Dortmund គឺលោក Hans-Joachim Watzke បានបញ្ជាក់ថាកីឡាករខ្សែប្រយុទ្ធរូបនេះ នឹងមិនទាន់ចាកចេញពីក្លិបយក្សរបស់អាឡឺម៉ង់ក្នុងរដូវដោះដូរកីឡាកររដូវកាលនេះទេ។

លោក Hans-Joachim Watzke
លោក Hans-Joachim Watzke

បើយោងតាមអ្នកជំនាញដោះដូរកីឡាករគឺលោក Ian McGarry បានឱ្យដឹងថា ឥឡូវនេះក្លិប Barca បានសាកល្បងជាមួយនឹងផ្ដល់នូវទឹកប្រាក់ ៩០ លានផោនសម្រាប់កីឡាករម្នាក់ដែលរកគ្រាប់បាល់បាន ១០ គ្រាប់ក្នុងក្របខ័ណ្ឌ Champions League ក្នុងរដូវកាលខាងមុនចេះមុនពេលក្រុមរបស់ពួកគេត្រូវបានជម្រុះចេញពីការប្រកួត។

 Ian McGarry
 Ian McGarry

Bacelona បានធ្វើការដេញថ្លៃដំបូងដែលយើងយល់ថាមានតម្លៃ ១០៥ លានផោន (៩០ លានដុល្លារ)។ ខ្ញុំសង្ស័យថាវាមិនមែនជាការដេញថ្លៃដែលពួកគេជឿថានឹងត្រូវបានទទួលយកដោយក្លិប Borussia Dortmund នោះទេ ព្រោះថាការវាយតម្លៃរបស់កីឡាករគឺប្រហែលជាខ្ពស់ជាង ១៥០ លានផោន (១២៨.៧៣ លាន) នេះបើតាមសំដីរបស់លោក Ian McGarry ។

រូបតំណាងក្លិប Bacelona
រូបតំណាងក្លិប Bacelona

កីឡាករ Haaland អាចនឹងចាកចេញពីកីឡដ្ឋាន Signal Iduna Park នៅរដូវកាលនេះ ប្រសិនបើក្រុមរបស់ខ្លួនមិនបានប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយនេះ៕

ខ្សែប្រយុទ្ធ Erling Braut Haaland
ខ្សែប្រយុទ្ធ Erling Braut Haaland
RITH CHOMROEURN
CHOMROEURN (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T