គិតមុនសឹមវែកញែក! មហាជនផ្ទុះការសង្ស័យរឹតតែខ្លាំង ក្រោយពាក្យបណ្តឹងមួយនេះ បង្ហាញថា ឧកញ៉ា ហេង សៀ ធ្លាប់ឲ្យលុយ និងទាក់ទង យូប៊ី ៣ដង

//s9.kh1.co/d7/d74131137c13b337a30cd86220fc2e9d1a5fddd4.jpg
សង្គម

 ១៣-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មហាជនផ្ទុះការសង្ស័យរឹតតែខ្លាំង ក្រោយលិខិតពាក្យបណ្តឹងមួយច្បាប់នេះបង្ហាញថា លោកឧកញ៉ា ហេង សៀ ធ្លាប់ឲ្យលុយ និងធ្លាប់ជួបទាក់ទងគ្នាជាមួយកញ្ញា យូប៊ី ដល់ទៅ៣ដង

ភ្នំពេញ: មហាជន និងប្រិយមិត្តដែលជាអ្នកនិយមលេងបណ្តាញហ្វេសប៊ុកពិតជាបានទទួលជ្រាបនៅរឿងរ៉ាវដ៏កក្រើករបស់លោកឧកញ៉ា ហេង សៀ និងអតីតបេក្ខភាព Miss Grand កម្ពុជា កញ្ញា យូប៊ី ដោយកាលពីពេលថ្មីៗនេះ យោងតាមលិខិតកំណត់ហេតុពាក្យបណ្តឹងមួយច្បាប់របស់លោកឧកញ៉ា ហេង សៀ បានសរសេររៀបរាប់ និងអត្ថាធិប្បាយយ៉ាងដូច្នេះថា÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភាគីដើមបណ្តឹង
ភាគីដើមបណ្តឹង

ក្នុង​អំឡុង​ខែ​មេសា ខ្ញុំ​បាន​ស្គាល់​ឈ្មោះ​ យូប៊ី (កញ្ញា មាន ពេជ្ររីតា ) ដែល​មាន​មុខ​របរ​ជា​អ្នក​ថត​ផ្សាយ​ពាណិជ្ជកម្ម ដោយ​ឈ្មោះ​យូប៊ី​បាន​ប្រើប្រាស់​លេខ​ទូរសព្ទ​ពីរ​ខ្សែ ហើយ​ថត​ផ្សាយ​ពាណិជ្ជកម្ម​និង​បង្ហាញ​ម៉ូត​ឲ្យ​ក្រុមហ៊ុន POUNG STUDIO។  ការ​ទំនាក់ទំនង​គ្នា​នេះ ក្នុង​នាម​ស្រ្តី​រកស៊ី​ផ្លូវ​ភេទ (ស៊ី​នំ​ឲ្យ​លុយ) ខ្ញុំ​បាន​ទំនាក់ទំនង​ណាត់​ជួប​ឈ្មោះ​យូប៊ី ចំនួន ៣ លើក ហើយ​ច្រើន​ជួប​គ្នា​នៅ​ផ្ទះ​សំណាក់ ជួប​ម្តង​តម្លៃ ២០០ ដុល្លារ ទៅ ៣០០ ដុល្លារ។

រាល់​ការ​ទំនាក់ទំនង​តាម​ប្រព័ន្ធ​តេឡេក្រាម ក្នុង​ទំនាក់ទំនង​រវាង​រូប​ខ្ញុំ​និង​ឈ្មោះ​យូបី​មិនមែន​ជា​សង្សារ​ឬ​ប្រពន្ធ​ចុង​ទេ គឺ​ស៊ី​នំ​រួច​ឲ្យ​លុយ​ចប់។ តែ​រូប​ខ្ញុំ​ធ្លាប់​បាន​ជួយ​ឧបត្ថម្ភ​លុយ​ឈ្មោះ​យ៉ូប៊ី​ម្តង​ចំនួន ១៥០០ ដុល្លារ ដោយ​គេ​ត្រូវការ​លុយ​បង់​ថ្លៃ​សាលា។

ក្នុងកំណត់ហេតុខាងលើក៏បានបន្តទៀតថា÷

ឡានកំឡុងពេលកើតហេតុ
ឡានកំឡុងពេលកើតហេតុ

លុះមកដល់ថ្ងៃទី ៤ ខែ​ឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល ២ និង១២ នាទីថ្ងៃត្រង់ រូប​ខ្ញុំ​បាន​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក KIA ពណ៌​ទឹក​ប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC-7258 បើក​ចេញ​ពី​ផ្ទះ​ក្នុង​គោល​បំណង​ទៅ​ក្រុមហ៊ុន​សេង ស្រេងហុង អាហរ័ណនីហរ័ណចំកាត់ ស្រាប់តែ​នៅពេល​ធ្វើដំណើរ​តាមផ្លូវ ក៏​ឈ្មោះ យូប៊ី បាន Messages លេខ​ទូរសព្ទ​ចូល​មក​លេខ​របស់​ខ្ញុំ ឱ្យរូបខ្ញុំ​ទៅជួប នៅម្តុំ​សាលា​អាស៊ីអឺរ៉ុប សង្កាត់​ទឹកល្អក់ទី២ ខណ្ឌទួលគោក។ នៅពេល​ដែលខ្ញុំបាន​បើករថយន្ត​ទៅដល់​ក៏បានជួប​នាង យូប៊ី រួចហើយ​នាង​ក៏បានឡើង​ជិះរថយន្តជាមួយខ្ញុំ ដោយ​ខ្ញុំជាអ្នកបើក ចំណែក​ឈ្មោះ​យូបី​អង្គុយ​ពីខាង​ក្រោយ​ខ្ញុំ ហើយ​ឱ្យខ្ញុំ​បើក​ឡាន​ចុះឡើង ២ ទៅបីបក ដើម្បី​រង់ចាំ​មនុស្សស្រី​ម្នាក់ទៀត​ជាមិត្ត របស់​នាង។  ក្នុង​ពេល​បើករថយន្ត ឈ្មោះ​យូប៊ី បាន​ឱ្យ​បាញ់​លុយ​តាម ABA ចូល​ក្នុង​គណនីរបស់នាង ចំនួន ៣០ ដុល្លារ តែ​ខ្ញុំ​គិតថាតិចពេក ក៏បាញ់លុយ​បន្ថែម​បង្គ្រប់ ៥០ ដុល្លារ ក្នុងពេលនោះ ឈ្មោះ​យូប៊ី ប្រហែល​មើល​ឃើញ​លេខ​សម្ងាត់​របស់ខ្ញុំ ពេល​នោះ នាង​ក៏​ឱ្យខ្ញុំបើករថយន្តអែបកៀន ផ្លូវ​ច្រក​តូចលេខ ១៣៨ កែង​ផ្លូវ២៥៩ សង្កាត់ទឹកល្អក២ ខណ្ឌ​ទួលគោក រួច​ហើយ​នាងបានធ្វើសកម្មភាពយក​កូន​កាំបិត​ចុងស្រួច យក​មក​ចាក់​លើ​ក្បាល​ពោះ​ខាងស្តាំរបស់ខ្ញុំចំនួន ២កាំបិត​បណ្តាល​ឱ្យរង​របួស​ធ្ងន់។  ភ្លាមនោះ​ខ្ញុំស្រវ៉ា​បើកទ្វា​រថយន្តរួចចេញ រត់មកខាងក្រៅដើម្បីឱ្យគេជួយ ចំណែក​នាង​បាន​បើកទ្វារ​ឡាន​រួច​ដើរគេច​ខ្លួនបាត់ទៅ។ ដោយ​បាន​យកទូរស័ព្ទដៃរបស់ខ្ញុំមួយគ្រឿង​ម៉ាក Iphone 12 ProMax ព៌ណ​ទឹកមាស គេចខ្លួនបាត់។ ចំណែក​រូបខ្ញុំ ដោយមានស្មារតីរឹងមាំ ក៏បើក​រថយន្ត​​ដោយ​ខ្លួនឯង​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ រួចក៏​បន្តមកសង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ 

សូមបញ្ជាក់ផងដែលថា គិតមកត្រឹមថ្ងៃ ព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ដំណើរការនៃសំណុំរឿងក្តីខាងលើនេះ បាននឹងកំពុងតែដំណើរការយ៉ាងសកម្ម ខណ:ដែលក្រុមមេធាវីសម្តេចតេជោ ក៏បានដាក់លិខិតស្នើសុំនៅក្រៅឃុំជូនដល់កូនក្តីកញ្ញា យូប៊ី ស្របពេលដែលភាគីដើមបណ្តឹងលោក ឧកញ៉ា ហេង សៀ កំពុងសម្រាកនៅមន្ទីរពេទ្យ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T