ចុះឡើងៗ Tesla ប្រកាសឈប់ទទួលយក Bitcoin ក្នុងការទិញរថយន្តវិញ ដោយសារហេតុផលមួយ

//s9.kh1.co/74/749db3db0239894979c9a8e020043f9b4fc9e47d.jpg
បច្ចេកវិទ្យា

 ១៣-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Elon Musk លេងមួយក្បាច់ៗឆ្ងាញ់បាយ ចាំមើលតម្លៃរបស់ bitcoin នឹងទៅជាយ៉ាងណា

បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយកាលពីថ្ងៃពុធនៅលើបណ្តាញសង្គម Twitter ថា ក្រុមហ៊ុន Tesla បានផ្អាកការទិញយានយន្តដោយប្រើប្រាស់ bitcoin ដោយសារមានការព្រួយបារម្ភអំពីការប្រើប្រាស់ប្រេងឥន្ធនៈ ក្នុងការ mine យក bitcoin។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តម្លៃរបស់ bitcoin បានធ្លាក់ចុះប្រហែល 5% ក្នុងរយៈពេលប៉ុន្មាននាទីដំបូងបន្ទាប់ ពីការប្រកាសរបស់លោក Musk។

កាលពីខែកុម្ភៈក្រុមហ៊ុន Tesla បានបង្ហាញថា ខ្លួនបានទិញ bitcoin ចំនួន1.5ពាន់លានដុល្លារ ហើយនឹងអាចវិនិយោគលើរូបិយប័ណ្ណ bitcoin ឬរូបិយប័ណ្ណឌីជីថលដទៃទៀតនាពេលអនាគត។

នៅពេលនោះ ក្រុមហ៊ុនបាននិយាយថាខ្លួននឹងចាប់ផ្តើមទទួលយក bitcoin ក្នុងការទូទាត់ទិញផលិតផលរបស់ខ្លួន។

ការគាំទ្ររូបិយប័ណ្ណឌីជីថលពីក្រុមហ៊ុន Tesla បានធ្វើឱ្យតម្លៃ bitcoin និង dogecoin បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានខែថ្មីៗនេះ។

ខាងក្រោមនេះគឺជាសេចក្តីប្រកាសពេញលេញរបស់លោក Musk ក្នុង Twitter៕

Join us: https://t.me/khmerload

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T