កីឡាករ Liverpool រូបនេះប្រកាសមិនចូលរួមនៅជម្រើសជាតិក្នុងព្រឹត្តិការណ៍ Euro 2020 ឡើយ

//s9.kh1.co/b0/b06351251a79c58c61fe1784e2c9541b43d32e6d.jpeg
កីទ្បា

 ១៣-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

van Dijk នឹងមិនមានមុខក្នុងក្រុមជម្រើសជាតិហូឡង់នៅ Euro 2020 ឡើយ

អង់គ្លេស៖ ខ្សែការពារមាឌក្រអាញ Virgil van Dijk បានបញ្ជាក់ថារូបគេនឹងមិនចូលលេងឲ្យជម្រើសជាតិហូឡង់ក្នុងការប្រកួតពានរង្វាន់ European Championship នៅឆ្នាំនេះនោះឡើយ ដោយសារគេចង់បន្តហ្វឹកហាត់ពង្រឹងកាយសម្បទាដើម្បីត្រៀមបើករដូវកាលថ្មីជាមួយ Liverpool។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Virgil van Dijk 
ខ្សែការពារ Virgil van Dijk 
ខ្សែការពារ Virgil van Dijk 
ខ្សែការពារ Virgil van Dijk 

ប្រធានក្រុមជម្រើសជាតិហូឡង់រូបនេះ បានរងរបួសយ៉ាងដំណំក្នុងការប្រកួតទល់នឹង Everton ធ្វើឲ្យគេខកខានចូលទីលានរយៈពេល៧ខែមកហើយ ដោយកន្លងមកគេខំព្យាយាមហ្វឹកហាត់ដើម្បីពង្រឹងកាយសម្បទាឡើងវិញប៉ុន្តែមើលទៅ គេមិនអាចចូលលេងនៅ Euro 2020 នេះបានឡើយទើបសម្រេចចិត្តប្រកាសមិនចូលរួមតែម្ដង។

ខ្សែការពារ Virgil van Dijk រងរបួស 
ខ្សែការពារ Virgil van Dijk រងរបួស 
ខ្សែការពារ Virgil van Dijk នៅជម្រើសជាតិហូឡង់
ខ្សែការពារ Virgil van Dijk នៅជម្រើសជាតិហូឡង់

Van Dijk បានថ្លែងថា

ខ្ញុំគិតថានេះជាជម្រើសដ៏ល្អបំផុតបើគិតពីស្ថានភាពរាងកាយរបស់ខ្ញុំពេលនេះ ខ្ញុំនឹងមិនចូលរួមលេងនៅ Euro ឡើយនិងព្យាយាមហ្វឹកហាត់ស្តាររាងកាយឡើងវិញដើម្បីត្រៀមបើករដូវកាលដែលវាជារឿងសំខាន់ដែលខ្ញុំគួរផ្ដោតសមាធិ។ ខ្ញុំពិតជានឹក European Championship និងចង់ដឹកនាំក្រុមជម្រើសជាតិរបស់ខ្ញុំណាស់ ប៉ុន្តែគ្រប់យ៉ាងវាចេញមកដូច្នេះទើបខ្ញុំត្រូវទទួលយកវា។ ខ្ញុំគិតថាការសម្រេចមិនចូលរួមជាជម្រើសដ៏ត្រឹមត្រូវ។

ខ្សែការពារ Virgil van Dijk
ខ្សែការពារ Virgil van Dijk នៅជម្រើសជាតិហូឡង់
ខ្សែការពារ Virgil van Dijk នៅជម្រើសជាតិហូឡង់

គួររម្លឹកផងដែរថា ខ្សែការពារ Virgil van Dijk ចូលលេងឲ្យក្រុមជម្រើសជាតិហូឡង់ តាំងពីឆ្នាំ២០១១ ដោយមុនដំបូងគេលេងឲ្យក្រុមយុវជនក្រោម១៩ឆ្នាំរបស់ ហូឡង់ បន្ទាប់មកនៅឆ្នាំ២០១៥ គេក៏បានលេចមុខក្នុងក្រុមឈុតធំតែម្ដង៕

ខ្សែការពារ Virgil van Dijk នៅជម្រើសជាតិហូឡង់
ខ្សែការពារ Virgil van Dijk នៅជម្រើសជាតិហូឡង់

ប្រភពmetro

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T